ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ លំហសេរីភាពពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ មានការបើកទូលាយខ្លាំងហើយ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា លំហសេរីភាពប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការបើកទូលាយខ្លាំងហើយ តែមានភាពចង្អៀតសម្រាប់ក្រុមមួយចំនួនតូច ដែលចូលចិត្តប្រព្រឹត្តតែអំពើល្មើសទៅនឹងច្បាប់ប៉ុណ្ណោះ។

ការអះអាងនេះ បន្ទាប់ពីគណៈប្រតិភូ នៃគណៈកម្មាធិការបែងចែកថវិកាជាតិ នៃព្រឹទ្ធសភាអាមេរិក និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានជំរុញឲ្យរាជរដ្ឋាភិបាលថ្មី បើកឡើងវិញលំហសេរីភាពពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣០ ខែសីហានេះថា បើពិនិត្យមើលការអនុវត្តជាក់ស្ដែង គឺលំហសេរីភាពប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការបើកទូលាយខ្លាំងហើយ។
លោកថា «យើងមើលចំនួនបណ្ដាញសារព័ត៌មាន ការបញ្ចេញមតិលើបណ្ដាញសង្គម ការប្រើប្រាស់បណ្ដាញសង្គម ភាពសម្បូរបែបនៃស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់យើង ក៏ប៉ុន្តែគ្រាន់តែអាចថា ចង្អៀត ចង្អៀតសម្រាប់ក្រុមមួយចំនួន ដែលចូលចិត្តប្រព្រឹត្តតែអំពើល្មើសទៅនឹងច្បាប់ អាចថា ក្រុមមួយចំនួនតូច ដែលតែងធ្វើសកម្មភាពក្នុងចេតនានយោបាយ ដោយបំពានច្បាប់អាហ្នឹងគឺថា ចង្អៀត ចង្អៀតសម្រាប់ក្រុមហ្នឹង ហើយដែលពួកគេតែងតែប្រឈមមុខ និងការទទួលខុសត្រូវតាមផ្លូវច្បាប់»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ សម្រាប់ប្រជាពលរដ្ឋទូទៅភាគច្រើន និងបណ្ដាញផ្សព្វផ្សាយភាគច្រើន ដែលគោរពអនុវត្តច្បាប់បានត្រឹមត្រូវ គឺមិនមានបញ្ហាអ្វីនោះឡើយ។
លោក ជិន ម៉ាលីន បានបញ្ជាក់ទៀតថា «គឺថា លំហសេរីភាព ប្រជាធិបតេយ្យ ការផ្សព្វផ្សាយគឺបរិបូរណ៌ សម្រាប់ពួកគេ ហើយលើកលែងតែមួយក្រុមតូច ដែលមានចេតនាអាក្រក់ ហើយប្រើប្រាស់សិទ្ធិសេរីភាពហ្នឹង គឺថា ជារបាំងក្នុងការប្រព្រឹត្តនូវអំពើល្មើស អាហ្នឹងគឺថា ត្រូវប្រឈមមុខតាមផ្លូវច្បាប់»៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


