ព័ត៌មានជាតិ
ចាប់ពីសប្តាហ៍នេះទៅ ចំណាយតែ ២-៥ពាន់រៀល អាចជិះរថភ្លើងកម្សាន្តនៅភ្នំពេញបាន
សាធារណជន អាចទទួលយកបទពិសោធន៍ថ្មីពីការជិះរថភ្លើងលេងកម្សាន្ត ដោយគ្រាន់តែចំណាយត្រឹមតែ ២-៥ពាន់រៀលប៉ុណ្ណោះ សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ។ នេះបើយោងតាមផេកផ្លូវការបស់ Royal Railway Cambodia បានផ្សព្វផ្សាយ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Royal Railway Cambodia ការផ្តល់ជូនសំបុត្រតម្លៃ ២០០០រៀល គឺសម្រាប់តែកូនក្មេង និងអ្នកដែលបានទិញភេស្ជជៈពីហាងកាហ្វេរថភ្លើងតែប៉ុណ្ណោះ ឯភ្ញៀវធម្មតា នឹងលក់សំបុត្រជូន ក្នុងតម្លៃ ៥០០០រៀល (សម្រាប់មនុស្សធំ)។
សូមជម្រាបដែរថា ការដាក់ឱ្យដំណើរការជិះរថភ្លើងពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង)នេះ គឺចាប់ផ្តើមតាំងពីសប្តាហ៍មុនមកម្ល៉េះ។ សម្រាប់ម៉ោងចេញដំណើរ គឺម៉ោង ១០:០០ ព្រឹក និងម៉ោង ២:០០ រសៀល និងដំណើរការសម្រាប់តែថ្ងៃសៅរ៍-អាទិត្យ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចំពោះការទិញ ឬកក់រថភ្លើង តាមមធ្យោបាយទី១ អាចទៅទិញផ្ទាល់នៅបញ្ជរតាមស្ថានីយ៍រថភ្លើង ឯមធ្យោបាយទី២ អាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយរថភ្លើងតាមរយ:លេខ 078 888 582, 078 888 582 ។ រីឯការកក់សំបុត្រនៅលើអនឡាញវិញ គឺតម្រូវឱ្យអតិថិជនវេរលុយតាមរយ:ធនាគារ Wing តែមួយគត់៕
អត្ថបទ៖ សុធាវី
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


