ព័ត៌មានជាតិ
ក្រុមហ៊ុន Royal Railway Cambodia សម្រេចបន្ថែមម៉ោងជិះរថភ្លើងកម្សាន្ត ភ្នំពេញ-សំរោង ៤ខ្សែរថទៀត
ដោយសង្កេតឃើញមានកំណើននៃការគាំទ្រ លើសពីការរំពឹងទុក ក្រុមហ៊ុន Royal Railway Cambodia បានសម្រេចបន្ថែមម៉ោងពេលធ្វើដំណើរ សម្រាប់រថភ្លើងចុងសប្តាហ៍ភ្នំពេញ-សំរោង ៤ខ្សែរថទៀត ដើម្បីឱ្យសាធារណជន មានឱកាសចូលរួមកម្សាន្តកាន់តែច្រើន នៅរៀងរាល់ចុងសប្តាហ៍។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Royal Railway Cambodia ម៉ោងពេលដែលអាចចេញដំណើរបាន គឺនៅម៉ោង ០៩:០០ព្រឹក, ១០:០០ព្រឹក, ១១:០០ថ្ងៃត្រង់, ០១:០០រសៀល, ០២:០០រសៀល និងម៉ោង ០៣:០០រសៀល ដោយដំណើរការសម្រាប់តែថ្ងៃសៅរ៍-អាទិត្យ ប៉ុណ្ណោះ។

សម្រាប់ការជិះរថភ្លើងទៅវិញទៅមក ពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) និងវិលត្រលប់មកចំណតភ្នំពេញវិញ សាធារណជនអាចជិះរថភ្លើងចុងសប្តាហ៍នេះបាន ដោយចំណាយត្រឹមតែ ២០០០រៀលសម្រាប់ក្មេង និងអ្នកដែលបានទិញភេស្ជជៈពីហាងកាហ្វេរថភ្លើង។ ដោយឡែក សម្រាប់ភ្ញៀវធម្មតា ត្រូវទិញសំបុត្រក្នុងតម្លៃ ៥០០០រៀល (សម្រាប់មនុស្សធំ)។
សូមជម្រាបដែរថា ការដាក់ឱ្យដំណើរការជិះរថភ្លើងពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតសំរោង (ពោធិ៍ចិនតុង) គឺមានរយៈពេលប្រហែលជា ៤-៥សប្តាហ៍ហើយ។


គួរបញ្ជាក់ថា ចំពោះការទិញ ឬកក់រថភ្លើង អាចទៅទិញផ្ទាល់នៅបញ្ជរតាមស្ថានីយ៍រថភ្លើង ឬអាចខលទៅកាន់ភ្នាក់ងាររបស់ស្ថានីយរថភ្លើង តាមរយ:លេខ 078 888 582, 078 888 582 ។ រីឯការកក់សំបុត្រនៅលើអនឡាញវិញ គឺតម្រូវឱ្យអតិថិជនវេរលុយតាមរយ:ធនាគារ Wing តែមួយគត់៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


