ព័ត៌មានអន្ដរជាតិ
រដ្ឋធានីកៀវ គ្រោងសង់កំពែងជុំវិញក្រុង ទប់ទល់ការវាយលុករបស់រុស្ស៊ី
អាជ្ញាធរក្រុងកៀវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា រដ្ឋធានីអ៊ុយក្រែនមួយនេះ គ្រោងនឹងសាងសង់កំពែងបន្ថែមទៀត ដោយសារហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ីនៅតែមាន។

កងកម្លាំងរុស្ស៊ី បានព្យាយាមដណ្តើមយករដ្ឋធានីនេះ ក្នុងដំណាក់កាលដំបូងនៃការលុកលុយពេញទំហឹងរបស់ពួកគេ ដែលចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបានដកថយវិញ បន្ទាប់ពីប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន។
អភិបាលក្រុងលោក Vitali Klitschko និយាយថា រដ្ឋធានីកៀវ នឹងបែងចែកប្រាក់ ២១.៧៤ លានដុល្លារអាមេរិកដើម្បីសាងសង់កំពែង និងសម្រាប់តម្រូវការយោធាបន្ទាន់ផ្សេងទៀត។

ស្របពេលជាមួយគ្នានោះ លោក Serhiy Popko ប្រធានរដ្ឋបាលយោធា បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ទីក្រុងកៀវ គឺជាគោលដៅអាទិភាពទី ១ សម្រាប់សត្រូវ” ។
គូរបញ្ជាក់ កងកម្លាំងរុស្ស៊ី បានកាន់កាប់តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយមិនទាន់មានសញ្ញាថា ពួកគេគ្រោងវាយលុកបន្ថែមទៀតលើរដ្ឋធានីអ៊ុយក្រែននោះទេ ។
ប៉ុន្តែទីក្រុងកៀវ ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀត ដោយការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ខណៈការវាយប្រហារចុងក្រោយបំផុតកាលពីថ្ងៃពុធ ទី៣០ខែសីហា បានសម្លាប់មនុស្ស ២ នាក់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ុយក្រែន គំរាមវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី ក្រោយផលិតបានមីស៊ីលរយៈចម្ងាយឆ្ងាយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


