ព័ត៌មានជាតិ
CDC អនុម័តគម្រោង ២៣ ទំហំទុនជិត ៥០០លានដុល្លារ ក្នុងខែសីហា
នៅក្នុងខែសីហាឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់(CDC) បានអនុម័តចំនួន២៣គម្រោង មានទុនចំនួន៤៨៤,៨លានដុល្លារ ដោយបានបង្កើតការងារចំនួន៣៥០៥០កន្លែង មានការកើនឡើង បើធៀប ទៅនឹងខែកក្កដាកន្លងទៅ។

បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ CDC បានឱ្យដឹងថា ចំនួននេះ បើធៀបទៅនឹងខែកក្កដា កន្លងទៅ ឃើញថា មានការកើនឡើង១៤គម្រោង និងទុនវិនិយោគកើនឡើងជាង ៤០០លានដុល្លារ ខណៈខែកក្កដា CDC បានអនុម័ត គម្រោងវិនិយោគចំនួន ៩ គម្រោងដែលមានទុនវិនិយោគចំនួន៧៧,៤លានដុល្លារ ដោយផ្តល់ឱកាសការងារ ជូនដល់ ប្រជាពលរដ្ឋចំនួន១៧០២៩កន្លែងប៉ុណ្ណោះ។
ក្នុងចំណោមគម្រោងចំនួន២៣ក្នុងនោះគម្រោងធំជាងគេគឺ គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ នៅខេត្តកំពង់ ស្ពឺមានទុនវិនិយោគ ២៥៨លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់នៅរាជធានីភ្នំពេញមានទុនវិនិយោគ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង។គម្រោងបង្កើតរោងចក្រផលិតស្បែកជើង នៅខេត្តកំពង់ ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារនិងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។
គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីកមានទុនវិនិយោគប្រមាណ ១០,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


