Connect with us

ព័ត៌មានជាតិ

គម្រោងចំនួន ១១៦ ទំហំទុនជាង ១.៥ពាន់លានដុល្លារ ត្រូវបានអនុម័ត​រយៈពេល៨ខែ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់(CDC) បានអនុម័តគម្រោងវិនិយោគ​ចំនួន១១៦​គម្រោង មានទុន ១៥០៧,៧៤លានដុល្លារ ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋចំនួន១៦៨១៥១កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះបើធៀបទៅនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើង៤គម្រោង ខណៈ​៨ខែ​ឆ្នាំមុន CDC បានអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោងមានទុនជាង៣០៤៣លានដុល្លារ និងបង្កើត​ឱកាស​ការងារជូនប្រជាពលរដ្ឋចំនួន៧៥៣៤៣កន្លែង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ​១១៦​ក្នុងនោះ ខែមករាឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន១០មានទុនចំនួន៩៩,៤លានដុល្លារ បង្កើតការការជូន​ពលរដ្ឋ​ចំនួន១៧១២៩កន្លែង។

ខែកម្ភៈមានគម្រោងវិនិយោគចំនួន១៧ក្រុមហ៊ុនមានទុនចំនួន៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។ខែមីនាមានគម្រោងវិនិយោគចំនួន៧ដែលមានទុនចំនួន៣៣,៧​លានដុល្លារដោយផ្តល់​ការងារ​ជូនពលរដ្ឋចំនួន៦៦៦៩កន្លែង។ ខែមេសាមានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុនមានទុនចំនួន២៤៧,៧​លានដុល្លារ​ផ្តល់ការងារជូនដល់ពលរដ្ឋចំនួន១៧៧២៣កន្លែង។

ខែឧសភាមានគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុនចំនួន៦០,១៤លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋចំនួន១៣៩៨៧កន្លែងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០មានទុនចំនួន៤០៧,៦លានដុល្លារដោយផ្តល់​ការងារជូន​ពលរដ្ឋ​៣៧៧៨១នាក់ ខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋ១៧០២៩នាក់។

ក្នុងចំណោមគម្រោងចំនួន១១៦ក្នុងនោះគម្រោងធំជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺមាន​ទុនវិនិយោគ​២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍​នៅស្រុក​រតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងសាងសង់ និងអាជីវកម្ម​សណ្ឋាគារ​ថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញមានទុនវិនិយោគ៨៤,៥ លានដុល្លារ។គម្រោងបង្កើតកសិដ្ឋាន​ចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួលខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិ​យោគ​អភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះ​ស្តេចឃុំកោះ​ស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ។ គម្រោងបង្កើតរោងចក្រកែ​ច្នៃផ្លែស្វាយ​នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោង​បង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគ​ប្រមាណ​១៥,៦​លានដុល្លារ។

គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោង​បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែកនិងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម