ព័ត៌មានជាតិ
ឃាត់ខ្លួនអភិបាលរងខណ្ឌ ៧ មករា តាមបណ្តឹងប្រពន្ធដើមហ៊ានយកស្រីក្មេងទៅខុនដូ
សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានបណ្តឹងរបស់ស្ត្រីជាភរិយាដើម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនមន្ត្រីរាជការនៅភ្នំពេញ ម្នាក់ករណីអំពើផិត ខណៈកំពុងកៀកកើយក្នុងខុនដូមួយកន្លែង ក្នុងក្រុងសៀមរាប យកមកសួរនាំ។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះដល់បន្ទប់ខុនដូ មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈនោះកម្លាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញនិងឈ្មោះ ហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាអភិបាលរងខណ្ឌ៧មករា កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រី ទាំង២នាក់ មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។

ក្រោយពីការស្តាប់ចម្លើយ របស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តសៀមរាប។ ចំណែកឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រីស្នេហ៍) ត្រូវបានអនុញ្ញាត ឲ្យត្រលប់ទៅលំនៅឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្ក្រាបនេះ ដោយសារតែមានបណ្តឹងពីស្ត្រីជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)។ ប្រភពបានឲ្យដឹងថា បុរសជាមន្ត្រីរាជការខាងលើ បានលែងលះជាមួយភរិយាដើម ដល់តុលាការរួចហើយ តែនៅសាលក្រមរបស់តុលាការមិនចេញមក បែរជាមករួមរស់ជាមួយនារីម្នាក់ទៀត។
ករណីជាឧទាហរណ៍មួយសម្រាប់បុរស ឬស្ត្រី ត្រូវគិតគូរនិងយល់ពីផ្លូវច្បាប់ឲ្យបានច្បាស់លាស់ មុននឹងធ្វើអំពើអ្វីមួយ៕
អត្ថបទ៖ កុសល
សូមចុចអាន៖ បុរសស្លៀកឈុតទាហានម្នាក់ ត្រូវបានគេវាយរហូតដល់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


