ព័ត៌មានជាតិ
អាជីវកររាប់រយនាក់ ចូលលក់ដូរក្នុងផ្សារសិនជូរីថ្មី ក្រោយបញ្ចប់សាងសង់ ១០០%
អាជីវកររាប់រយនាក់បានចាប់ឆ្នោតជ្រើសរើសតូប និងចូលលក់ដូរក្នុងផ្សារសិនជូរីផ្លាហ្សាថ្មី ក្រោយបញ្ចប់ការសាងសង់ ១០០%។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងពេលចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសិនជូរីផ្លាហ្សាថ្មីបានបញ្ជាក់ថា ក្រោយពីរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ អាជីវករចាស់ដែលបានលក់ដូរបណ្តោះអាសន្នលើសួនកុមារពោធិ៍ចិនតុង ត្រូវត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញ។



នៅក្នុងឱកាសចុះត្រួតពិនិត្យ និងជួបសំណេះសំណាលជាមួយអាជីវករ លោកអភិបាលរងក៏លើកឡើងពីគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារឲ្យកាន់តែមានសោភ័ណភាព មានបរិស្ថានអនាម័យល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ តាមរយៈការរៀបចំក្រាលការ៉ូឡានៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឲ្យមានផ្លូវថ្មើរជើង, ការជួសជុលបន្ថែមផ្លូវដែលខូច និងការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន។


រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ការវិនិយោគសម្រាប់គម្រោងសាងសង់ផ្សារសិនជូរីផ្លាហ្សាថ្មី បន្ទាប់ពីទទួលបានការឯកភាពទាំងស្រុងពីអាជីវករផ្សារ។ ការសាងសង់ផ្សារនេះជាការវិនិយោគជាគម្រូមួយដែលគិតគូរជាពិសេសដល់អាជីវករចាស់ៗ ហើយធានាយ៉ាងណាឱ្យពួកគាត់អាចត្រឡប់ចូលមកលក់ដូរ នៅក្នុងផ្សារដែលបានសាងសង់ថ្មីវិញក្រោយពីផ្សារបានសាងសង់រួចរាល់ជាស្ថាពរ។
លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់នៅក្នុងថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា ការសម្រេចសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សាគឺដោយមានការឯកភាពទាំងស្រុងពីអាជីវករ។

លោកបានរំពឹងក្រោយដាក់ឲ្យដំណើរការ ផ្សារនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និង ទេសចរណ៍ដ៏ធំបំផុតនៅក្នុងរាជធានីភ្នំពេញ ហើយតំបន់នេះក៏នឹងក្លាយទៅជាទីចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។

ផ្សារទំនើបសេនជូរីផ្លាហ្សាស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ផ្សារមានកម្ពស់ ៧ ជាន់ ផ្នែកខាងលើ ៥ ជាន់ និងក្រោមដី ២ ជាន់។ បើតាមប្រភពក្រុមហ៊ុនសាងសង់ ក្រោយបើកឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុននឹងរៀបចំទីតាំងសម្រាប់អាជីវករចូលមកលក់ដូរវិញនៅជាន់ GF-1 ដោយបែងចែកទៅតាមប្រភេទអាជីវកម្មចំនួន ៦៧៩ តូប ក្នុងនោះតូបគ្រប់គ្រងដោយរដ្ឋចំនួន ៣៥០ តូប និងគ្រប់គ្រងដោយឯកជនចំនួន ៣២៩ តូប៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន