ព័ត៌មានជាតិ
ត្រីមេពូជនៅក្នុងអន្លង់អភិរក្សប្រឈមនឹងគ្រោះថ្នាក់ដោយសារអ្នកនេសាទមិនគោរពច្បាប់ជលផល
អន្លង់អភិរក្សត្រីមេពូជ និងតំបន់ហាមឃាត់នេសាទនៅតាមដងទន្លេមេគងលើនៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារអ្នកនេសាទមួយចំនួនតូចនៅតែលបលួចនេសាទខុសច្បាប់ យកមកលក់នៅលើទីផ្សារធ្វើឱ្យត្រីមេពូធំៗថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនគោរពច្បាប់ជលផលដែលបានផ្សព្វផ្សាយរួច។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ក្រុមសមត្ថកិច្ចចម្រុះអភិរក្សត្រីមេពូជខេត្តស្ទឹងត្រែង បានបន្តចុះយុទ្ធនាការជាប្រចាំដើម្បីអប់រំណែនាំផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទ ២០២៣ នេះតាមដងទន្លេមេគង្គចាប់ពីព្រំប្រទល់ខេត្តក្រចេះទៅដល់ព្រំប្រទល់ នៃទឹកដីប្រទេសឡាវ។
លោកនាយខណ្ឌជលផលបានបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅរដូវបិទនេសាទរហូតមកដល់ខែកញ្ញានេះ យើងសង្កេតឃើញថា ប្រជានេសាទប្រមាណ ៩០% បានយល់ដឹង។

លោកបន្តថា៖ ប្រការនេះបងប្អូនបានផ្អាកការនេសាទដោយឧបករណ៍មងបណ្តែតវែងៗ ជាពិសេសជាងនេះទៅទៀត ពេលមន្ត្រីយើងចុះល្បាតពុំមានបាតុភាព ប្រឈមមុខដាក់គ្នាដូចឆ្នាំកន្លងទៅនោះទេ។
លោកនាយខណ្ឌស្នើឱ្យអាជ្ញាធរគ្រប់មូលដ្ឋានដែលមានភូមិសាស្ត្រនៅជាប់តាមដងទន្លេមេគង្គបន្តជួយពន្យល់និងអប់រំបងប្អូនប្រជាអ្នកនរសាទបន្ថែម ព្រោះនៅមានអ្នកនេសាទប្រមាណ១០%តែប៉ុណ្ណោះ ចេះតែលួចលាក់ដាក់មងក្នុងអន្លង់អភិរក្សត្រីមេពូជ។

លោកដួងលានមេឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ បានអះអាងថា៖ នៅឆ្នាំនេះក៍ដូចជារៀងរាល់ឆ្នាំដែរ អាជ្ញាធរមូលដ្ឋានបានសហការជាមួយមន្ត្រីសហគន៍នេសាទ ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទសម្រាប់ខេត្តស្ទឹងត្រែង ជូនដល់ប្រជាពលរដ្ឋបានដឹងគ្រប់ៗគ្នា។
លោកមេឃុំទទួលស្គាល់ថា៖ បញ្ហានេសាទនេះពិតជានៅមានកំហុសឆ្គងខ្លះៗ ដោយសារតែបងប្អុនប្រជាអ្នកនេសាទយើងមួយចំនួន គាត់មិនមានមុខរបរអ្វីក្រៅពីចុះទឹករកត្រីនោះទេ ទើបមានបទល្មើសមួយចំនួនកើតឡើង ត្រូវបានកម្លាំងចំរុះធ្វើការបង្ក្រាប។

សូមបញ្ជាក់ថា៖ ក្នុងរយៈពេលពីខែកន្លងមកនេះ ក្រុមអភិរក្សត្រីមេពូជបានដកហូតនូវមងវែងៗដែលលួចនេសាទពន្លិចក្នុងទឹកពេលយប់ រាប់រយត្បូង នឹងមានប្រវែងប្រមាណជាង (១៦. ៥០០ ម៉ែត្រ) បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាសង្កេតឃើញថា បទល្មើសមានការថយចុះជាងឆ្នាំកន្លងទៅ៕

អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


