ជីវិតកម្សាន្ដ
Song Hye Kyo បង្ហាញសម្រស់នៅសិង្ហបុរី ត្រូវគេប្រដូចនឹងតុក្កតា Barbie
កាលពីថ្ងៃទី ០៥ ខែកញ្ញា Song Hye Kyo បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ពោធហាងម៉ាក Pop Up Boutique ដ៏ប្រណិតរបស់យីហោនៅ ION Orchard ក្នុងប្រទេសសិង្ហបុរី និងនាមជាទូតសុឆន្ទៈម៉ាកយីហោ Chaumet ដែលជាម៉ាកគ្រឿងអលង្ការប្រណីតរបស់ប្រទេសបារាំង។

នៅក្នុងវីដេអូដែលបានបង្ហាញនោះ Song Hye-kyo បង្ហាញខ្លួនក្នុងរូបសម្រស់ស្រស់ស្អាតនិងទន់ភ្លន់ ដោយនាងជ្រើសស្លៀករ៉ូបពណ៌ទឹកសមុទ្រដូចជាព្រះនាង បង្អួតសម្រស់ដ៏ស្រស់សោភាទៅកាន់អ្នកទស្សនា។ ស្របពេលដែលទស្សនិជនជាច្រើនបាននឹកឃើញដល់តុក្កតា Barbie និងត្រូវបានគេដាក់រហស្សនាមថានាងគឺជា ‘កំណប់ជាតិ’ ថែមទៀតផង។
យ៉ាងណាមិញ សម្រាប់ភាពគួរឲ្យស្រលាញ់ និងភាពរួសរាយរាក់ទាក់របស់នាង ក៏ទទួលបានការសរសើរខ្លាំងពីសំណាក់ហ្វេនក្នុងប្រទេសសិង្ហបុរី ជាមួយនឹងការសួរសុខទុក្ខអ្នកដែលបានចូលរួមក្នុងកម្មវិធីនេះដ៏ច្រើនលើសលប់ផងដែរ។

ជាពិសេស នៅពេលដែល Song Hye-kyo លើកមីក្រូហ្វូនស្វាគមន៍អ្នកគាំទ្រនៅប្រទេសសិង្ហបុរី អ្នកគាំទ្រក្នុងស្រុកបានអបអរសាទរយ៉ាងក្លៀវក្លា ដោយស្រែកថា “Song Hye-kyo!” កាន់តែធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនាងបានបង្ហាញការដឹងគុណដោយនិយាយថា “ខ្ញុំអរគុណចំពោះការគាំទ្ររបស់អ្នកគាំទ្រជាច្រើននៅសិង្ហបុរី”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចឮថា Lisa អាចនឹងចុះកុងត្រាជាមួយក្រុមហ៊ុនលំដាប់ពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ