KPT+
ប្រទះឃើញកូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់នៅប្រទេស ប្រេស៊ីល (មានវីដេអូ)
កូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់ ដែលត្រូវគេហៅថា “dogxim” ត្រូវបានប្រទះឃើញនៅប្រទេស ប្រេស៊ីល ។

សត្វនេះត្រូវបានរថយន្តបុក ហើយនាំទៅពេទ្យក្នុងឆ្នាំ ២០២១ ប៉ុន្តែគ្រូពេទ្យមិនដឹងថា វាជាសត្វអ្វីឲ្យប្រាកដ ។ អ្នកវិទ្យាសាស្ត្របានតេស្តហ្សែន ហើយកំណត់ថា មេវាជាកញ្ជ្រោង Pampas ចំណែកឯបាគឺជាឆ្កែស្រុក ។
“dogxim” មានលក្ខណៈជាឆ្កែ និងកញ្ជ្រោងលាយគ្នា ដោយមានត្រចៀកស្រួចធំ រោមក្រាស់ និងច្រមុះស្តើងហើយវែង ។ វាប្រុងប្រយ័ត្នជាមួយមនុស្ស ប៉ុន្តែមិនបង្កគ្រោះថ្នាក់ទេ ថែមទាំងអនុញ្ញាតឲ្យយើងអង្អែលលេងទៀតផង ។

យ៉ាងណាមិញសត្វតែមួយដែលគេរកឃើញបានងាប់កាលពីដើមឆ្នាំ ២០២៣ នេះ ដោយមិនដឹងមូលហេតុ ។
សូមបញ្ជាក់ថា dogxim ខាងលើ ជាសត្វកូនកាត់ឆ្កែ-កញ្ជ្រោងដំបូងបង្អស់ ក្នុងកំណត់ត្រា ដែលមានក្រូម៉ូសូម ៧៦ (ជាការលាយបញ្ចូលរវាងក្រូម៉ូសូមឆ្កែ ៧៨ និងកញ្ជ្រោង ៧៤) ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ កញ្ជ្រោងខ្មៅដ៏កម្រនៅ អង់គ្លេស ដើររសាត់អណ្ដែតតាមផ្លូវពីរសប្ដាហ៍មានអ្នកជួយសង្គ្រោះហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


