ព័ត៌មានអន្ដរជាតិ
លោកខាងលិច ប្រាប់ អ៊ុយក្រែន ឲ្យប្ដូរយុទ្ធសាស្ត្រវាយបកលើ រុស្ស៊ី បើចង់ឈ្នះ
មន្ត្រីការពារជាតិលោកខាងលិចដែលសុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ទៅដល់រដ្ឋាភិបាលអ៊ុយក្រែនចាំបាច់ត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រ ក៏ដូចជារង់ចាំពេលវេលាដែលសមស្របសម្រាប់ប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រសិនបើពួកគេចង់ទទួលបានជ័យជម្នះ ។
មន្ត្រីការពារជាតិរូបនោះបានលើកឡើងថា រដ្ឋាភិបាលរបស់លោក Volodymyr Zelensky គួរតែរង់ចាំរហូតទៅដល់សប្ដាហ៍ទី ២ នៃខែតុលា ឬផុតខែតុលាតែម្ដង ទើបអាចធ្វើការវាយបកទៅលើកងកម្លាំងរបស់រុស្ស៊ីបាន ដោយសារតែស្ថានភាពអាកាសធាតុ ។
មន្ត្រីការពារជាតិបាននិយាយថា ម្យ៉ាងទៀតលក្ខខណ្ឌអាកាសធាតុក៏នឹងកាន់តែអាក្រក់ទៅៗផងដែរនៅមុនខែវិច្ឆិកា ដោយដីធម្មតាប្រែក្លាយជាភក់ស្អិត ធ្វើឲ្យពិបាកសម្រាប់រថពាសដែកធុនធ្ងន់ក្នុងការចល័ត ដូច្នេះកងកម្លាំងអ៊ុយក្រែនគួរតែផ្តោតលើការការពារហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលរបស់រុស្ស៊ីក្នុងរដូវរងារវិញទៅ ។
គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹករបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈក្រោយមករដ្ឋាភិបាលទីក្រុងកៀវក៏បានចាប់ផ្តើមប្រតិបត្តិការវាយបកទៅលើកងកម្លាំងទីក្រុងមូស្គូវិញនៅដើមខែមិថុនា ។
ទោះយ៉ាងណា ៣ ខែក្រោយមក ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការវាយលុករបស់អ៊ុយក្រែនបានរងបរាជ័យ ហើយកម្លាំងទ័ពរបស់រដ្ឋាភិបាលទីក្រុងកៀវប្រមាណ ៧១,០០០ នាក់បានស្លាប់ ស្របពេលដែលមន្ត្រីលោកខាងលិចមួយចំនួនក៏បានសារភាព និងទទួលស្គាល់ផងដែរថា ការវាយលុករបស់អ៊ុយក្រែនពិតជាមិនទទួលបានផ្លែផ្កាមែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី