Connect with us

ព័ត៌មានអន្ដរជាតិ

កោះណូរូ ធ្លាប់ជាដែនដីមានបំផុតលើលោក តើក្លាយទៅជាក្រីក្រដោយរបៀបណា?

បានផុស

នៅ

ណូរូ (Nauru) គឺជាកោះទោលដែលមានទីតាំងនៅជិតប្រជុំកោះ Kiribati មានផ្ទៃដីត្រឹមតែ ២១ គីឡូម៉ែត្រការ៉េ​ ដោយមិនមានរដ្ឋធានីផ្លូវការទេ ប៉ុន្តែការិយាល័យរដ្ឋាភិបាលមានទីតាំងនៅស្រុក Yaren​ និងជាសាធារណៈរដ្ឋតូចជាងគេលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារណូរូគឺជាដែនកោះរាងពងក្រពើ ​​ដែល​មាន​ថ្ម​ផូស្វាត ហ៊ុំព័ទ្ធដោយថ្មប៉ប្រះទឹកផ្កាថ្ម តំបន់ខ្ពស់បំផុតនៃកោះ គឺ៦៥ ម៉ែត្រពីលើនី​វ៉ូទឹកសមុទ្រ។ ភាគច្រើនជាតំបន់មានជីជាតិនៃ Nauru មានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រ ជាកន្លែង​​មាន​ដើមដូង ដើម​ត្នោត រួមទាំងតំបន់ជុំវិញបឹងទឹកសាប Buada ដែលជាតំបន់ខ្ពង់រាបនៃ​តំបន់​កណ្តាល។ ជា​តំបន់​ដែល​ដាំ​ដំណាំ​ដូចជា ចេក និង​ម្នាស់ និង​បន្លែ​ផ្សេងៗ។

តាម​ពិត កោះនេះ​មិន​មែន​ក្រនោះ​ទេ! នៅឆ្នាំ ១៩៨០ ណូរូបានក្លាយជាដែនកោះមាន​ជាងគេបំផុតនៅ​លើពិភពលោក។ អំណោយទានធនធានធម្មជាតិរបស់កោះ ​ត្រូវបាន​ទទួល​រកឃើញដោយ​ផូស្វាតនៅចុងសតវត្សទី ១៩ ខណៈដែល​ការជីកយករ៉ែដែល​ពឹងផ្អែកខ្លាំង បា​នបង្កើន​ប្រាក់ចំណូលមួយនេះយ៉ាងខ្លាំង។

ទន្ទឹមនោះដែរ​ ប្រជាជនណូរូ មានចំនួនសរុបត្រឹម​តែ ១០ ៦៧០ នាក់ ​អាចរកបានជិត១៨០០លានដុល្លារពី​អណ្ដូង​រ៉ែ។ ហើយ​ក្នុង​មនុស្សម្នាក់ៗ បាន​ផ្តល់​ឲ្យ​ពួកគេនូវស្តង់ដារ​នៃការរស់នៅ​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ​ នៅពេលដែលរ៉ែ​ចាប់ផ្ដើម​អស់ មនុស្ស​កាន់តែ​ជីក​ខ្លាំងឡើង ហើយបន្តកាន់តែ​ទូលំទូលាយ រហូត​បំផ្លាញធម្មជាតិនៃ​កោះ។ នៅទីបំផុត ៧០% នៃដីត្រូវបានបំផ្លាញ ហើយមិនអាច​រស់នៅឬដាំដុះបាន។ ធនធានផូស្វ័រដែលនៅសល់ ក៏មិន​អាច​ស្រោចស្រង់​ត្រលប់មក​វិញ រហូត​ជួបប្រទះនឹងការ​ដួល​រលំ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ដែលនាំទៅដល់ការក្ស័យធនជិតដល់ឆ្នាំដើមនៃសតវត្សទី២១។

ក្រោយមក​ កោះនេះត្រូវបានទុកចោលជាមួយនឹងបញ្ហារយៈពេលវែងជាបន្តបន្ទាប់។ ក្នុងពេលដែល​សព្វថ្ងៃនេះ គ្រួសារ ៥០ ភាគរយនៅ Nauru រស់នៅជាមធ្យមត្រឹមតែ ៩ពាន់ដុល្លារក្នុង​មួយឆ្នាំ។ ដោយសារការជីកយករ៉ែផូស្វាតមានការបំផ្លិចបំផ្លាញ​ដល់បរិស្ថាន ៨០ភាគរយនៃកោះនេះ​ត្រូវបានគេដាក់ឈ្មោះថាជាដីសំណល់ និង​គំរាមកំហែង​ដល់ធនធានដែលនៅសេសសល់។ ចំណែក​អ្នក​ឯកទេសផូស្វាតបានរុញច្រាន​អាជីវកម្មផ្សេងទៀតដែល​បានអភិវឌ្ឍពីមុននៅក្នុងប្រទេស ឥឡូវនេះវាទទួលបានប្រាក់ចំណូល​មានកម្រិត ហើយអត្រាគ្មានការងារធ្វើបានឡើងដល់ ២៣ ភាគរយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖borgenproject

ចុចអាន៖កប៉ាល់ដ៏ធំបំផុតរបស់ពិភពលោក គ្រោងបើកនៅឆ្នាំ២០២៤ តាមពិតធំជាងទីតានិក ៥ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១៣ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម