KPT+
កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២
ភាគច្រើនឲ្យតែនិយាយពីកំពូលមហាសេដ្ឋី យើងប្រាកដជានឹកឃើញដល់ Bill Gates ឬ Jeff Bezos ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ជីវិតច្រើន ជាក់ជាមិនខានឡើយ។ ប៉ុន្តែក្នុងអត្ថបទនេះ យើងនិយាយពីមហាសេដ្ឋី ក្មេងៗ ដែលមានលុយវាល់លាន ព្រមទាំងជានាយកប្រតិបត្តិនាំទ្រព្យដ៏ច្រើន ចូលក្នុងក្រុមហ៊ុនរបស់ពួកគេថែមទៀតផង។
១ Sam Bankman-Fried សហគ្រិន crypto
Sam Bankman អាយុ ២៩ ឆ្នាំ មានឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងត្រូវបានគេដាក់នាមថាជា Mark Zuckerberg ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២២.៥ ពាន់លានដុល្លារ នៅឆ្នាំនេះ លោកបានក្លាយជាមហាសេដ្ឋីដែលមានអាយុក្រោម ៣០ ឆ្នាំ នៅលើពិភពលោក។
២ Evan Spiegel នាយកប្រតិបត្តិ Snap
នាយកប្រតិបត្តិ Snap លោក Evan Spiegel អាយុ ៣១ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣.៨ ពាន់លានដុល្លារ នៃឧស្សាហកម្មបច្ចេកវិទ្យា។ លោកបានក្លាយជាអ្នកមាន ក្នុងនាមជាសហស្ថាបនិកនិងជាភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុននៅពីក្រោយបណ្ដាញសង្គម Snapchat ។
៣ Bobby Murphy សហស្ថាបនិក Snap CTO
ទោះបីជាលោក Bobby Murphy បម្រើការជាប្រធានផ្នែកបច្ចេកវិទ្យានៅ Snap (ពីមុនត្រូវបានគេស្គាល់ថា Snapchat) លោកបានសាងទ្រព្យសម្បត្តិភាគច្រើន ដោយធ្វើជាសហស្ថាបនិកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យដំណើរការមកទល់បច្ចុប្បន្ននេះ។ ភាគហ៊ុន Snap បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីបានបង្ហាញជាសាធារណៈលើកដំបូងក្នុងឆ្នាំ ២០១៧ ។ លោក Bobby Murphy អាយុ៣៣ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធ ១៥.២ ពាន់លានដុល្លារ។
៤ Fred Ehrsamសហស្ថាបនិក Coinbase
Fred Ehrsam អាយុ ៣៣ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៣.៥ ពាន់លានដុល្លារ ជានាយកប្រតិបត្តិនិងវិនិយោគិនជនជាតិអាមេរិក ដែលជាសហស្ថាបនិកនិងជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុនវិនិយោគរូបិយប័ណ្ណឌីជីថល Paradigm ។ លោកក៏ជាសហស្ថាបនិកនៃការផ្លាស់ប្ដូររូបិយប័ណ្ណឌីជីថល Coinbase ផងដែរ។
៥ Lukas Walton អ្នកស្នងមរតក Walmart
Lukas Walton អាយុ ៣៥ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៧.២ ពាន់លានដុល្លារ គឺជាសមាជិកម្នាក់នៃគ្រួសារអ្នកមានបំផុតនៅសហរដ្ឋអាមេរិក។ ជីតារបស់លោកឈ្មោះ Sam Walton បានបង្កើតផ្សារទំនើបធំមួយឈ្មោះ Walmart។ Walton បានទទួលទ្រព្យសម្បត្តិនៅក្រោមសោកនាដកម្ម ដែលឪពុករបស់ខ្លួនឈ្មោះ John Walton បានស្លាប់នៅក្នុងការធ្លាក់យន្តហោះឆ្នាំ ២០០៥ ។ បើទោះបីជា Lukas Walton មានទ្រព្យសម្បត្តិដោយសារមរតក តែដំណើរការអាជីវកម្មគ្រួសារ Walton ត្រូវបានចូលរួមជាចម្បងក្នុងការងារសប្បុរសធម៌ ហើយបច្ចុប្បន្នមានតួនាទីជាប្រធានគណៈកម្មាធិការកម្មវិធីបរិស្ថានរបស់មូលនិធិ Walton គ្រួសារ។
៦ Baiju Bhatt សហស្ថាបនិក Robinhood
Baiju Bhatt អាយុ ៣៧ ឆ្នាំ ទ្រព្យសម្បត្តិសុទ្ធ ២.៩ ពាន់លានដុល្លារ បានរួមគ្នាបង្កើត Robinhood ដែលជាក្រុមហ៊ុននៅពីក្រោយកម្មវិធីជួញដូរភាគហ៊ុន (បច្ចេកវិទ្យាហិរញ្ញវត្ថុ) ដែលមានឈ្មោះ ដូចគ្នាកាលពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេល៨ឆ្នាំមកហើយ Robinhood បានកំណត់ស្តង់ដារក្នុងការជួញដូរភាគហ៊ុនតាមទូរស័ព្ទ។ នៅខែ កក្កដា ឆ្នាំ ២០២១ Robinhood បានផ្សព្វផ្សាយជាសាធារណៈនៅលើផ្សារហ៊ុន Nasdaq ក្នុងតម្លៃ ៣២ ពាន់លានដុល្លារ។
៧ Mark Zuckerberg នាយកប្រតិបត្តិហ្វេសប៊ុក និងជាសហស្ថាបនិក
Mark Zuckerberg អាយុ ៣៧ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣៤.៥ ពាន់លានដុល្លារ លោកជាបុរសដែលល្បីនិងមានជាងគេបំផុតនៃសហស្ថាបនិកហ្វេសប៊ុក។ លោកទទួលបានចំណាត់ថ្នាក់លេខ ៧ នៅលើទស្សនាវដ្ដី Forbes ២០២០ អ្នកមានបំផុតទាំង ១០ នៅលើពិភពលោក Zuckerberg គឺជានិស្សិតឆ្នាំទី ១៩ នៅសាកលវិទ្យាល័យហាវ៉ាដនៅពេលដែលលោកបើកដំណើរការគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជួយផ្លាស់ប្តូរពិភពលោក ហើយទីបំផុតធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីនៅអាយុ ២៣ ឆ្នាំ។
៨ Dustin Moskovitz សហស្ថាបនិកនិងនាយកប្រតិបត្តិហ្វេសប៊ុករបស់ Asana
លោក Dustin Moskovitz អាយុ ៣៧ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធ ២៤.១ ពាន់លានដុល្លារ និងជាសហស្ថាបនិកដំបូងនៃហ្វេសប៊ុកមានភាគហ៊ុនប្រមាណ ២ ភាគរយ នៅក្នុងអតីតនិយោជករបស់លោក។ បន្ទាប់ពីចាកចេញពីហ្វេសប៊ុក Moskovitz បានបន្តសហការជាមួយ Asana ដែលផលិតនិងលក់ software។ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលនៅតែមានតម្លៃខ្លាំង។
៩ លោក Brian Armstrong នាយកប្រតិបត្តិនៃ Coinbase
លោក Brian rmstrong អាយុ ៣៨ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធ ១១.៥ ពាន់លានដុល្លារ និងជានាយកប្រតិបត្តិនៃ Coinbase ដែលជាក្រុមហ៊ុនជួញដូររូបិយប័ណ្ណឌីជីថលធំបំផុតរបស់អាមេរិក ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៦៨ ពាន់លានដុល្លារនៅខែ មីនា ឆ្នាំ ២០២១ ។ លោកបានប្រមូលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដោយសារតែភាគហ៊ុននៅក្នុងក្រុមហ៊ុន។ លោកក៏ត្រូវបានគេរាយការណ៍ថា មានភាគហ៊ុនជិត ១ ភាគ ៥ នៃភាគហ៊ុនរបស់ Coinbase ។ Coinbase បានបង្ហាញជាសាធារណៈនៅខែ មេសា ជាមួយនឹងការវាយតម្លៃប្រហែល ១០០ ពាន់លានដុល្លារអាមេរិក។
១០ Nathan Blecharczyk សហស្ថាបនិក Airbnb
ដោយរួមគ្នាជាមួយលោក Brian Chesky និង Joe Gebbia លោក Nathan Blecharczyk គឺជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុនបដិសណ្ឋារកិច្ច Airbnb ដែលទទួលបានជោគជ័យយ៉ាងខ្លាំង។ បច្ចុប្បន្នលោកមានតួនាទីជាមន្ត្រីយុទ្ធសាស្រ្ត និងបានជួយដឹកនាំក្រុមហ៊ុនឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធំ ក្នុងកំឡុងពេលដំបូងនៃជំងឺរាតត្បាតកូវីដ ១៩ ។
លោកមានអាយុ ៣៨ ឆ្នាំ ព្រមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១០ ពាន់លានដុល្លារ នៃក្រុមហ៊ុនបច្ចេកវិទ្យាបដិសណ្ឋារកិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


