Connect with us

កីឡា

ប៉ះគ្នាយប់​នេះ គ្រូភ្នំពេញក្រោន Oleg និយាយពីខ្សែប្រយុទ្ធ Cebu គ្រោះថ្នាក់

បានផុស

នៅ

លោក Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​បាន​យល់​ឃើញ​ខ្សែ​ប្រយុទ្ធ​របស់​​ក្លិប Dynamic Herb Cebu គ្រោះ​ថ្នាក់​ខ្លាំង​នៅ​ពេល​ក្រុ​ម​ទាំង​ពីរ​ប៉ះ​គ្នា​វេលា​ម៉ោង​៧​យប់​នេះសម្រាប់​ការប្រកួត​វគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi ​បាន​និយាយថា ៖«នេះជាការប្រកួតលើកដំបូងរបស់ខ្ញុំក្នុងទឹកដីប្រទេសហ្វីលីពីន ហើយ​ក៏​ជាប្រកួតទី១ក្នុងវគ្គសន្សំពិន្ទុក្នុងពូល។ ក្រុម​ Cebu ទើបបង្កើតថ្មី ប៉ុន្តែពួកគេមានការរៀបចំបានល្អ។ ខ្ញុំគិតនេះជាការប្រកួតមួយដែលគួរឲ្យចាប់អារម្មណ៍»។

«កូនក្រុមរបស់ខ្ញុំហត់នឿយ​ច្រើន​ ដោយសារ​ពួកគេ​ទើបតែ​ប្រកួត​ជា​មួយ​វិសាខា​កាល​ពី​ចុង​សប្តាហ៍​ ហើយ​ក៏​ត្រូវធ្វើដំណើរមកប្រទេសហ្វីលីពីន​ទៀត។ ទោះ​ជា​យ៉ាង​ណា យើង​បាន​សម្រាក និងតៀមខ្លួន​៣ថ្ងៃមុនការប្រកួតមកដល់។ ការស្នាក់នៅ ម្ហូបអាហារ​នៅ​ទី​នេះ​រៀបចំបានយ៉ាងល្អ ដូច្នេះចំពោះការប្រកួតថ្ងៃ​នេះគឺយើងបានត្រៀមខ្លួនរួចហើយ»។ លោក Oleg បាន​បញ្ជាក់។

ជំនួប​នេះ​ មិនមែនរឿងងាយស្រួលសម្រាប់ក្រុម​តំណាង​ឲ្យ​កម្ពុជា​ឡើយ។ តាម​ស្ថិតិ​៤​ប្រកួត​ចុងក្រោយរបស់​ក្រុម​ហ្វីលីពីន​គឺ​ឈ្នះទាំង​អស់ ហើយ​ស៊ុតចូល​ដៃ​គូ​រហូតដល់១៦គ្រាប់ ដូច្នេះមាន​ន័យ​ថា ខ្សែ​ប្រយុទ្ធ​របស់ Cebu ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​។

លោក Oleg Starynskyi បានបន្ថែមថា៖«មែន​ហើយ ខ្ញុំបានមើលការប្រកួតរបស់ Cebu។ ពួកគេធ្វើបានល្អក្នុងតំបន់ប្រយុទ្ធ។ ខ្ញុំគិតថា សម្រាប់ការប្រកួត​នេះ ក្រុមទាំង២នឹងបង្កើតឱកាសច្រើនក្នុងការរកគ្រាប់បាល់​ដូច​គ្នា»។

DH Cebu មាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​៣​នាក់​គឺ​កីឡាករ Ryoo Togashi, Rintaro Hama និង Ken Muraayama ព្រម​ទាំង​មាន​ខ្សែ​ប្រយុទ្ធ​តួកគី១​នាក់ Arda Cinkir។

​ភ្នំពេញ​ក្រោន ធ្លាប់​ចូល​រួម​ប្រកួតពាន​រង្វាន់ AFC Cup ៣​ដង​ហើយ​គិត​ទាំង​ឆ្នាំ​២០២៣​។ ឆ្នាំ២០១៧ ក្នុង​វគ្គ​ Playoff ក្រុម​តំណាង​កម្ពុជា​​បាន​​ចាញ់ ក្រុម​សិង្ហបុរី Home United ទាំង​ពីរ​ជើង សរុប​គ្រាប់​បាល់​ ៣-៧។ ឆ្នាំ​២០២២ ភ្នំពេញ​ក្រោន​បាន​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល I ​ដោយ​បាន​ចាញ់ក្រុម​សិង្ហបុរី Hangang United ៣-៤, ស្មើក្រុម​វៀតណាម Viettel ០-០ និង​ឈ្នះ​ក្រុម Young Elephant ៤-២ ស្ថិត​នៅ​លេខ​៣។

ឆ្នាំ២០២៣ វគ្គ​ជម្រុះ​បឋម ភ្នំពេញ​ក្រោន បាន​ឈ្នះក្រុម​ឡាវ​ Young Elephant ៣-០ និង​វគ្គ Playoff ឈ្នះសិង្ហបុរី​ Tampines Rovers ៣-២ ដើ​ម្បី​បាន​ឡើង​ទៅ​វគ្គ​ចែក​ពូល ដោយ​ស្ថិត​នៅពូល F ជា​មួយ​ក្រុម DH Cebu (ហ្វីលីពីន) Macarthur FC (អូស្ត្រាលី) និង Shan United (មីយ៉ាន់ម៉ា)។

Dynamic Herb Cebu FC ជាក្រុម​ថ្មី​មួយ​នៅ​ប្រទេសហ្វីលីពីន​ដែល​ទើប​បង្កើត​កាល​ពី​ឆ្នាំ​២០២១​​ ប៉ុន្តែ​ធ្វើ​បាន​ល្អ​នារដូវ​កាល២០២២-២៣​ កន្លង​ទៅ​ក្នុង​លីគ​ហ្វីលីពីន​ដោយ​ពួក​គេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដើម្បី​​ទទួល​បាន​កៅអី​ក្នុង​ពាន​រង្វាន់ AFC Cup វគ្គ​​ចែក​ពូល​តែ​ម្តង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម