ព័ត៌មានជាតិ
ពន្ធដារឆ្លើយតបការរិះគន់ថា រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត
មួយរយៈពេលចុងក្រោយនេះ សាធារណជនលើបណ្តាញសង្គមបានធ្វើការវាយប្រហារទៅលើស្ថាបនពន្ធដារយ៉ាងចាស់ដៃ ជុំវិញការប្រមូលពន្ធ។

ពលរដ្ឋលើបណ្តាញសង្គម បានលើកឡើងថា “រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត”។
ឆ្លើយតបនឹងការលើកឡើងនេះ នៅថ្ងៃទី ២៧ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធ គឺដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួល បរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើក ទឹកចិត្តជាច្រើនជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ។ បើតាមពន្ធដារ ក្នុងនោះ ការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ មានដូចជា ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូចតាចគ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធ ដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាសកំណត់បន្ថែម ការផ្គត់ផ្គង់មួយចំនួនជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាមជាដើម។
ពន្ធដារ បានបញ្ជាក់ថា យន្តការនេះមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ ដែលត្រូវបង់ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗ ក្នុងការប្រកបអាជីវកម្ម ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វ ដែលជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត, ការដាក់ចេញនូវវិធានគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្ម តូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ ការកាត់បន្ថយជាច្រើនលើមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការដំឡើងជាបន្តបន្ទាប់នូវកម្រិត អប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បី ធានាថាមន្ត្រីរាជការសាធារណៈនិងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្សឬប្រាក់ឈ្នួលអប្បបរមា មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។
លើសពីនេះទៀត ក៏បានលុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះយានយន្តមួយចំនួន ដូចជា ទោចក្រយានយន្ត, ត្រីចក្រយានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋទូទៅ។ ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុនជាដើម។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗ ដូចជា ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធ លើប្រាក់ចំណូលសម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ ចំណូលតាមអត្រាកំណើនត្រឹមកម្រិត ២៥%,៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់, បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ និងកាបូបដៃ និងឧស្សាហកម្មផលិតមួក។
អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា ចំពោះការលើកឡើងនៅតាមបណ្តាញសង្គមមួយចំនួន គឺពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនោះទេ ពោលគឺមានចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់មកលើអគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នរាជរដ្ឋាភិបាល ដែលកន្លងមកបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលបាននិងកំពុងខិតខំយ៉ាងសស្រាក់សសាំក្នុងការដឹកនាំនាវាកម្ពុជាបន្តស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសការខិតខំខ្នះខ្នែង ទាក់ទាញវិនិយោគក្នុងស្រុក និងបរទេស ទន្ទឹមនឹងការពិចារណាគិតគូរជាបន្តបន្ទាប់លើសុខទុក្ខ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


