ព័ត៌មានជាតិ
សំណង់ច្រាំងស្ទឹងខាងក្រោមទំនប់សាលាតាអន បាក់ស្រុតជាង១០០ម៉ែត្រ
សំណង់ច្រាំងស្ទឹងសង្កែនៅប៉ែកខាងក្រោមនៃទំនប់សាលាតាអន ត្រើយខាងកើត កំពុងបាត់ស្រុតជាបណ្ដើរៗប្រវែងជាង ១០០ ម៉ែត្រហើយដោយអាជ្ញាធរមូលដ្ឋានមិនទាន់បានកំណត់ឲ្យច្បាស់ថាបណ្តាលមកពីអ្វីនោះឡើយ។
បើតាមប្រជាពលរដ្ឋរស់នៅក្បែរទីនោះបាននិយាយថា ការបាក់ស្រុតនេះកន្លែងខ្លះមានជម្រៅជាងមួយម៉ែត្រ ឯកន្លែងខ្លះទៀតទើបស្រុតបន្តិចបន្តួចរហូតដល់បច្ចុប្បន្នមានប្រវែងជាងមួយរយម៉ែត្រហើយ។

លោក មិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី២៦នេះថា លោកក៏បានទទួលស្គាល់ដែរថា ពិតជាមានការបាក់ស្រុតមែនដោយបាក់ស្លាបបេតុងចំនួន៥ផ្ទាំងតែប៉ុណ្ណោះ ដោយក្រុមការងារបច្ចេកទេសបានចុះពិនិត្យរួចហើយ និងត្រៀមជួសជុលឡើងវិញនៅរដូវទឹកសម្រក ដោយសារពេលនេះទឹកស្ទឹងកំពុងមានស្ថានភាពជន់ឡើងមិនអាចជួសជុលបាន។ ដោយឡែកមូលហេតុនៃការបាក់ស្រុត គឺមិនទាន់ដឹងនៅឡើយទេព្រោះស្ថិតនៅលើក្រុមការងារជំនាញបច្ចេកទេស។

ដោយឡែកលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកបានលើកឡើងថា ការបាក់ស្រុតនេះ គឺអាចបណ្ដាលមកពីការច្រោះទឹកភ្លៀងដោយសារនៅខាងកើតស្ទឹងកន្លងមកមានប្រព័ន្ធប្រឡាយសម្រាប់រំដោះទឹកពីក្នុងភូមិហូរធ្លាក់មកក្នុងស្ទឹង ប៉ុន្តែបច្ចុប្បន្ននេះត្រូវបានប្រជាពលរដ្ឋមួយចំនួនចាក់ដីលុបស្ទើរគ្មានសល់ដោយបន្សល់តែលូឆ្លងកាត់ផ្លូវតែប៉ុណ្ណោះទើបនៅពេលភ្លៀងខ្លាំងម្ដងៗទឹកភ្លៀងបានហូរច្រោះទៅច្រាំងស្ទឹង និងរុញច្រានផ្ទាំងថ្មឲ្យរអិលចុះទៅក្រោម។ ចំពោះវិធានការគឺក្រុមបច្ចេកទេសមិនទាន់ជួសជុលបាននៅឡើយទេដោយសារពេលនេះជារដូវវស្សា។

គួរបញ្ជាក់ថា ទំនប់ទឹកសាលាតាអន មានកម្ពស់២៤ម៉ែត្រ និងប្រវែង៧៤ម៉ែត្រ បំពាក់ទ្វារទឹកចំនួន៦ផ្ទាំងដែលមានកម្ពស់ ៦ម៉ែត្រ ទទឹង១០ម៉ែត្រហើយក៏មានសាងសង់ច្រកផ្លូវត្រីមួយកន្លែងទទឹង២ម៉ែត្រកម្ពស់២ម៉ែត្រ និងមានទ្វារទឹកពីសន្លឹកផងដែរ ទន្ទឹមនឹងនេះគម្រោងសាងសង់ទំនប់សាលាល្អក៏បានស្ដារប្រឡាយចាស់និងជីកប្រឡាយថ្មីសរុបចំនួន ១០ ខ្សែផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


