ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារសម្រាប់ព័ត៌មាន ឈានដល់ការចាប់ខ្លួនឃាតក សម្លាប់ បេក្ខជនប្រធានាធិបតី អេក្វាឌ័រ
សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ទឹកប្រាក់៥លានដុល្លារ សម្រាប់ព័ត៌មានលម្អិត ឈានទៅដល់ការចាប់ខ្លួន “មេខ្លោង” ដែលរៀបចំការធ្វើឃាតបេក្ខជនប្រធានាធិបតីអេក្វាឌ័រ។

លោក Fernando Villavicencio ដែលធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយ ត្រូវបានគេបាញ់សម្លាប់ នៅក្នុងការជួបជុំមួយកាលពីខែសីហា។ ប្រធានាធិបតីអេក្វាឌ័រ បាននិយាយនៅពេលនោះថា ការសម្លាប់គឺត្រូវបានរៀបចំផែនការ ដោយក្រុមឧក្រិដ្ឋកម្ម។
ទន្ទឹមនោះ សហរដ្ឋអាមេរិក ក៏បានផ្តល់រង្វាន់១លានដុល្លារផងដែរ សម្រាប់ព័ត៌មានអំពីមេដឹកនាំណាមួយនៅក្នុងក្រុមឧក្រិដ្ឋកម្ម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់គាត់។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលប្រកាសអំពីការផ្តល់រង្វាន់នេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រប្រជាជនអេក្វាឌ័រ និងធ្វើការដើម្បីនាំបុគ្គលដែលធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យតាមរយៈឧក្រិដ្ឋកម្មហិង្សា មកទទួលខុសត្រូវមុខច្បាប់”។

លើសពីនេះ លោក Blinken បន្ថែមថា ការស៊ើបអង្កេត គឺត្រូវបានគាំទ្រដោយ FBI ហើយរង្វាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្ម។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Villavicencio គឺផ្តោតលើការដោះស្រាយអំពើពុករលួយ និងក្រុមឧក្រិដ្ឋជន ហើយគាត់គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនមួយចំនួន ដែលបានចោទប្រកាន់អំពីទំនាក់ទំនងរវាងក្រុមឧក្រិដ្ឋកម្ម និងមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសអេក្វាឌ័រ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិក ប្រកាសផ្តល់រង្វាន់សម្រាប់ព័ត៌មានស្តីពីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងប្រទេសផ្សេងៗ ខណៈសប្តាហ៍នេះ អាមេរិកក៏បានផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារ ដើម្បីជួយស្វែងរកលោក Abukar Ali Adan ដែលជាអនុប្រធានក្រុមសកម្មប្រយុទ្ធ al-Shabaab មានមូលដ្ឋាននៅប្រទេសសូម៉ាលីផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អេក្វាឌ័រ ចាប់បានជនបរទេសមួយក្រុម ពាក់ព័ន្ធការធ្វើឃាត បេក្ខជនប្រធានាធិបតី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


