ជីវិតកម្សាន្ដ
ជុំ លីណូ រកឃើញទ្រនំធំ ក្រោយផ្តាច់ខ្លួនជាតារាឯករាជ្យច្រើនឆ្នាំ
ទីបំផុតតារាចម្រៀងលោក ជុំ លីណូ បានរកឃើញផលិតកម្មធំដើម្បីឈរឈ្មោះឡើងវិញ បន្ទាប់ពីអវត្តមានក្លាយជាអ្នកចម្រៀងឯករាជ្យក្រៅផលិតកម្ម អស់រយ:ពេលជាច្រើនឆ្នាំកន្លងមក។

លោក ជុំ លីណូ បានប្រកាសដំណឹងភ្ញាក់ផ្អើលកាល ពីថ្ងៃទី៣០ ខែកញ្ញា ថាក្រោយអវត្តមានក្នុងផលិតកម្ម ពេលនេះលោកបានរកឃើញទ្រនំផលិតកម្មធំដើម្បីផ្ញើខ្លួនវិញហើយពិសេស គឺការចេញបទចម្រៀងបម្រើអារម្មណ៍អ្នកគាំទ្រតាមការទន្ទឹងរង់ចាំ។
លោកបញ្ជាក់ថា «ពេលវេលាដែលបងប្អូនរង់ចាំបានមកដល់ហើយ សូមអរគុណសម្រាប់បងប្អូនដែលតែងតែគាំទ្រ ខ្ញុំបាទរហូតមក និងចង់ឲ្យខ្ញុំស្វែងរកទ្រនំធំមួយដ៏ល្អ»។

លោក ជុំ លីណូ បាននិយាយបន្ថែមថា” ខ្ញុំបាទក៏សូមអរគុណដល់គ្រួសារgalaxyដែលបានឃើញពីសមត្ថ ភាពរបស់ខ្ញុំបាទរហូតមក។ សូមបងប្អូនរង់ចាំទស្សនា បទចម្រៀងរបស់ខ្ញុំបាទនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នេះ និងបទចម្រៀងថ្មីៗជាបន្តរបន្ទាប់ទៀតផងដែរ”។
តារាចម្រៀងលោក ជុំ លីណូ បើតាមការកត់សម្គាល់មួយរយៈចុងក្រោយនេះ ទោះបីជាលោកពុំមានទ្រនំពិតប្រាកដដូចមុនក៏ពិតមែន តែសម្រាប់ទីផ្សាចម្រៀង និងប្រជាប្រិយភាពនៅតែមានសន្ទុះនៃការគាំទ្រដូចដើម ។

ចំពោះការរក្សាបានទីផ្សាគាំទ្ រនិងប្រជាប្រិយភាពនេះ ក៏ដោយសារតែកន្លងមកលោក ជុំ លីណូ គឺជាតារាចម្រៀងប្រុសមួយដួងដែលស្ថិតក្នុងបេះដូងយុវវ័យរួចទៅហើយ។ម្យ៉ាងទៀត ក្រោយចាកចេញពីទ្រនំចាស់ សាន់ដេ ជាច្រើនឆ្នាំមកនោះ លោក ជុំ លីណូ បានស្វស្វែងផលិត និងចេញបទចម្រៀងដោយខ្លួនឯងនៅលើបណ្តាញសង្គមយូធូបជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២២ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


