កីឡា
កីឡាករគុនខ្មែរ៤រូបឈ្នះខ្សែក្រវាត់នៅប្រទេសថៃ
ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ មានកីឡាករគុនខ្មែរ៤រូបបានឈ្នះខ្សែក្រវាត់នៅប្រទេសថៃក្នុងនោះមាន១រូបបានឈ្នះរហូតដល់ទៅ៣គ្រឿងក្នុងវ័យទើបតែ១៧ឆ្នាំ។
កីឡាករ មឿន សុខហ៊ុច

មឿន សុខហ៊ុច បានឈ្នះខ្សែក្រវាត់ប្រាក់ Max Mauy Thai ទម្ងន់៦៥គីឡូក្រាម នៅសង្វៀន Max របស់ប្រទេសថៃ នៅខែសីហា ឆ្នាំ២០១៦។ រូបគេបានក្លាយជាកីឡាករគុនខ្មែរដែលទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីទទួលបានខ្សែក្រវាត់នៅពេលនោះ ជាពិសេសទទួលបានប្រាក់ឧបត្ថម្ភជាច្រើន។
កីឡាករ ធឿន ធារ៉ា

ធឿន ធារ៉ា បានបង្កើតប្រវត្តិសាស្ត្រជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ នៅឆ្នាំ២០២២ បន្ទាប់ពីរូបគេបានវាយកែងឲ្យកីឡាករថៃ Saiyok បែករហូតត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១។
កីឡាករ ព្រំ សំណាង

ព្រំ សំណាង ជាកីឡាករគុនខ្មែរទី២ដែលបានឈ្នះខ្សែក្រវាត់នៅសង្វៀន Thai Fight បន្ទាប់ពីរូបគេបានផ្តួលកីឡាករអង់គ្លេស Thomas Carpenter នៅខែកុម្ភៈ ឆ្នាំ២០២៣។ ពេលនោះហើយដែលធ្វើឲ្យកីឡាកររូបនេះមានកេរ្តិ៍ឈ្មោះល្បីយ៉ាងលឿននៅក្នុងឆ្នាំ២០២៣រហូតទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ជាបន្តបន្ទាប់ និងរកបានប្រាក់ចំណូលយ៉ាងច្រើន។
កីឡាករ គោរមៈ ច័ន្ទរាជ

គោរមៈ ច័ន្ទរាជ ជាកីឡាករគុនខ្មែរវ័យក្មេងជាងគេដែលបានឈ្នះខ្សែក្រវាត់នៅប្រទេសថៃ និងរហូតដល់ពេលនេះរូបគេបានឈ្នះដល់ទៅ៣គ្រឿង។ កាលពីចុងសប្តាហ៍នេះ រូបគេបានយកឈ្នះកីឡាករអ៉ីរ៉ង់ តាកា អាស្ការី នៅសង្វៀន Fight Circus ក្នុងខេត្តភូកេត ប្រទេសថៃ ដើម្បីទទួលបានខ្សែក្រវាត់ទី៣។ រឿយៗកីឡាករវ័យក្មេងរូបនេះត្រូវបានលោក ហ៊ុន ច័ន្ទរាជ ដឹកនាំទៅប្រកួតដណ្តើមខ្សែក្រវាត់នៅថៃ និងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


