ព័ត៌មានជាតិ
មកស្គាល់ភូមិសាស្ត្រខេត្តកោះកុង របស់ព្រះរាជាណាចក្រកម្ពុជា
ខេត្ដកោះកុង ជាខេត្ដមួយស្ថិតនៅទិសនិរតី មានចម្ងាយពីរាជធានីភ្នំពេញ២៩០គីឡូម៉ែត្រ មានព្រំប្រ ទល់ខាងកើតជាប់នឹងខេត្ដព្រះសីហនុ និងខេត្ដកំពង់ស្ពឺខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ (មួយផ្នែកនៃខេត្តត្រាត) ខាងជើងជាប់នឹងខេត្ដពោធិ៍សាត់។
ខេត្តកោះកុង ស្ថិតក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា សណ្ឋានដីមានលក្ខណៈជាភ្នំខ្ពង់ រាប វាលរាប និងឆ្នេរសមុទ្រ ដែលមានប្រវែងប្រហែល២៣៧គីឡូម៉ែត្រ និងមានកោះចំនួន៣៥។

ខេត្តកោះកុងមានផ្ទៃដីសរុប១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ (ដប់ពាន់ សែសិបប្រាំ ក្បៀសហាសិបប្រាំបីគីឡូម៉ែត្រការ៉េ) ចែកចេញជាក្រុង១ មាន០៣សង្កាត់ ៦ស្រុក មាន២៦ឃុំ និងមានភូមិសរុបចំនួន១១៩ភូមិ។ មានប្រជាជនសរុប១៣៦.៣២០នាក់ ស្រី៦៧.៩៨៤នាក់ (មួយរយសាមសិបប្រាំមួយពាន់បីរយម្ភៃនាក់ ស្រី ហុកសិបប្រាំពីរពាន់ ប្រាំបួនរយប៉ែតសិបបួននាក់) មានដង់ស៊ីតេប្រ ជាជន១២នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

ប្រជាជនប្រមាណ៥៥,២០ភាគរយ ជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម និងនេសាទ ដែល ជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ដ។ ក្រៅពីវិស័យកសិកម្ម និងនេសាទ ក៏មានវិស័យផ្សេងៗទៀត ដូចជាវិស័យឧស្សាហកម្ម០,៣០ភាគរយ និងវិស័យសេវាកម្មប្រមាណ៤៤,៦០ភាគរយ ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។ វិស័យសេដ្ឋកិច្ចសំ ខាន់ៗទាំងបីរួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម បានជំរុញដល់សេដ្ឋកិច្ចរបស់ខេត្តទាំងមូលមានអត្រាកំណើនគួរឲ្យកត់សំគាល់។

តាមទិន្នន័យមូលដ្ឋានឃុំសង្កាត់ បានបង្ហាញថា អត្រាភាពក្រីក្រខេត្តកោះកុងមានការថយចុះ បើប្រៀបធៀបពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ គឺមានការថយចុះ ពី២៨,៧ ភាគរយ មក១៣,១ ភាគរយ ពោលគឺធ្លាក់ចុះបាន១៣,៦ ភាគរយ និងបានធ្លាក់ចុះមកនៅត្រឹម៧,៤ ភាគរយ នៅឆ្នាំ២០២០ ដែលនេះជាវឌ្ឍនភាពនៃការរីកចម្រើនគួជាទីមោទនៈ។ ជាក់ស្តែងតាមរយៈវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការនៅឆ្នាំ២០១៨ បានបង្ហាញថាផលិតផលក្នុងស្រុកសរុប នៃសេដ្ឋកិច្ចខេត្តកោះកុងទាំងមូលមានតម្លៃប្រមាណ៩៤៦.៦៣៣ លានរៀល (ប្រាំបួនរយ សែសិបប្រាំមួយពាន់ ប្រាំមួយរយសាមសិបបីលានរៀល) ឬស្មើនឹង២៣៤លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងសេដ្ឋកិច្ចជាតិមានអត្រាស្មើនឹង០.៩ភាគរយ នៅឆ្នាំ២០១៨។ គិតជាចំណូលសម្រាប់មនុស្សម្នាក់ៗ គឺស្មើនឹង១.៤១៩ដុល្លា ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ស្មើនឹង ១.៥៤៣ដុល្លារ៕
អត្ថបទ ៖ កោះកែវ


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស