កីឡា
ពិសេសប្លែក World Cup 2030 ធ្វើនៅ៦ប្រទេសក្នុងទ្វីប៣ផ្សេងគ្នា
ប្រទេសអេស្បាញ ព័រទុយហ្គាល់ និងម៉ារ៉ុក គ្រោងធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក World Cup បុរស ឆ្នាំ២០៣០។
FIFA បានបញ្ជាក់ថា ការប្រកួតបើកឆាកចំនួន៣ប្រកួតដំបូងនឹងត្រូវធ្វើឡើងនៅអាមេរិកខាងត្បូង ដើម្បីប្រារព្ធខួប១០០ ឆ្នាំ និងការប្រកួត ដោយការប្រកួតដំបូងនឹងធ្វើឡើងនៅប្រទេសអ៊ុយរ៉ាហ្គាយ ក្នុងឆ្នាំ១៩៣០។
អ៊ុយរ៉ាហ្គាយ បានលើកពាននៅឆ្នាំនោះ ហើយក៏បានឈ្នះនៅឆ្នាំ១៩៥០ ដោយបានផ្តួលគូប្រជែងប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រ។
រដ្ឋធានី Montevideo របស់អ៊ុយរ៉ាហ្គាយ គ្រោងនឹងរៀបចំការប្រកួតបើកឆាកនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០ ដោយការប្រកួតនៅប្រទេសអាហ្សង់ទីន និងប៉ារ៉ាហ្គាយ មុនពេលការប្រកួតដែលមាន ៤៨ក្រុមប្តូរទៅទ្វីបអាហ្វ្រិក និងអឺរ៉ុបវិញ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ៖«ក្រុមប្រឹក្សា FIFA បានយល់ព្រមជាឯកច្ឆ័ន្ទថា ការដេញថ្លៃតែមួយគត់ដើម្បីធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ នឹងក្លាយជាការដេញថ្លៃរួមគ្នារបស់ប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ។ ទ្វីបពីរ – អាហ្រ្វិក និងអឺរ៉ុប – រួបរួមគ្នាមិនត្រឹមតែនៅក្នុងការប្រារព្ធកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការផ្តល់នូវភាពស្អិតរមួតសង្គម និងវប្បធម៌ដ៏ពិសេសផងដែរ»។
«សារដ៏អស្ចារ្យនៃសន្តិភាព ការអត់ឱន និងការរួមបញ្ចូលគ្នា។ ឆ្នាំ២០៣០ យើងនឹងមានការបោះជំហានជាសកលតែមួយគត់។ ទ្វីបចំនួន៣- អាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង- ដែលមាន៦ប្រទេស – អាហ្សង់ទីន ម៉ារ៉ុក ប៉ារ៉ាហ្គាយ ព័រទុយហ្គាល់ អេស្បាញ និងអ៊ុយរូហ្គាយ – ស្វាគមន៍ និងបង្រួបបង្រួមពិភពលោក ខណៈពេលប្រារព្ធការប្រកួតដ៏ស្រស់ស្អាតជាមួយគ្នា មួយរយឆ្នាំ និង FIFA World Cup»។
ផែនការនៅពេលនេះ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដែលនឹងធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០២៦ មានតែប្រទេសមកពីសហព័ន្ធបាល់ទាត់អាស៊ី និងសហព័ន្ធកីឡាបាល់ទាត់អូសេអានី ប៉ុណ្ណោះដែលអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០៣៤។ នោះអាចត្រួសត្រាយផ្លូវសម្រាប់អារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថាចង់ដេញថ្លៃសម្រាប់ឆ្នាំ២០៣០។
នូវែលហ្សេឡង់ និងអូស្រ្ដាលី ក៏អាចយកមកពិចារណាផងដែរ ដោយបានធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកដោយជោគជ័យក្នុងរដូវក្តៅ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ channelnewsasia.com
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល