ព័ត៌មានជាតិ
ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៧៥០៨២ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៧២,១៣០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២៩៥២ នាក់។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា នាឱកាសបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តប៉ៃលិនទាំង០៧កន្លែង ភ្ញៀវទេសចរណ៍មានចំនួន៣៦,៨៨៩នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន ៣៣,៩៣៧ នាក់ និងទេសចរអន្តរជាតិ មានចំនួន ២៩៥២ នាក់។ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំឆ្នាំ២០២២ ភ្ញៀវទេសចរមានការកើនឡើងជាង២ម៉ឺននាក់ ដោយទេសចរណ៍ឆ្នាំមុន មានចំនួន ៤៩,៧៤៨ នាក់។

បើតាមលោកឧត្តមសេនីយ៍ត្រី ឡាំ សំរិទ្ធ ស្នងការរងទទួលផែនការសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះត្រួតពិនិត្យតាមគោលដៅនីមួយៗ មានដូចជាតាមរមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ។

លោកបន្តថា ចាប់តាំងពីវេណទី១ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កងកម្លាំងនគរបាលស្នងការខេត្តទាំងអស់ ត្រូវបានបែងចែកទៅតាមគោលដៅនីមួយៗ ពោលគឺចុះការពារទាំងយប់ទាំងថ្ងៃ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តនានាចូលមកធ្វើបុណ្យទានក្នុងខេត្តប៉ៃលិន៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ






-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


