កីឡា
តើកម្ពុជាបង្កើតកំណត់ត្រាឡើងជុំទី២ជាលើកទី៣បានទេប៉ះប៉ាគីស្ថានថ្ងៃនេះ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយជម្រើសជាតិប៉ាគីស្ថាន ជើងទី២ វគ្គជម្រុះជុំទី១ ជើងឯកពិភពលោកឆ្នាំ២០២៦ វេលាម៉ោង៤រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង អីស្លាម៉ាបាដ។

នេះជាការប្រកួតកាត់សេចក្តីដើម្បីស្វែងរក១ក្រុមឡើងទៅវគ្គជម្រុះជុំទី២។ ក្រុមកម្ពុជាហាក់ខកចិត្តនៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់ទៅដោយលទ្ធផលគ្មានគ្រាប់បាល់ ០-០ ក្នុងជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
លទ្ធផលស្មើគ្នានៅជើងទី១ជាអ្វីដែលប៉ាគីស្ថានសប្បាយចិត្ត ខណៈក្នុងប្រវត្តិក្រុមមួយនេះមិនធ្លាប់ស្មើ ឬឈ្នះកម្ពុជាឡើយ។ ទាំងនេះបានធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការប្រកួតនៅជើងទី២ក្នុងផ្ទះរបស់ខ្លួន ហើយក៏ជាការប្រកួតក្នុងផ្ទះលើកដំបូងថែមទៀត បន្ទាប់ពីត្រូវបានហាមធ្វើម្ចាស់ផ្ទះក្នុងដីរបស់ខ្លួនអស់រយៈពេល៨ឆ្នាំមកហើយដោយសារបារម្ភពីសុវត្ថិភាព។

ដោយឡែក កម្ពុជានឹងបង្កើតស្ថិតិឡើងជុំទី២ជាលើកទី៣ ក្នុងវគ្គជម្រុះជើងឯកពិភពលោក ប្រសិនបើទទួលបានលទ្ធផលល្អជាមួយប៉ាគីស្ថានជើងទី២នេះ។
វគ្គជម្រុះជុំទី១ ជើងឯកពិភពលោកឆ្នាំ២០១៨ ក្រុមកម្ពុជាបានឡើងវគ្គជម្រុះជុំទី២ បន្ទាប់ពីបានយកឈ្នះលើ ម៉ាកាវ គឺជើងទី១ ឈ្នះ ៣-០ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅទឹកដីកម្ពុជា និងជើងទី២ ស្មើគ្នា ១-១ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ នៅទឹកដីម៉ាកាវ។
វគ្គជម្រុះជុំទី១ ជើងឯកពិភពលោក ឆ្នាំ២០២២ ក្រុមកម្ពុជា បានឡើងទៅជុំទី២ បន្ទាប់ពីបានយកឈ្នះ ប៉ាគីស្ថាន ក្នុងជើងទី១ ដោយលទ្ធផល ២-០ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងជើងទី២ ដោយលទ្ធផល ២-១ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសកាតារដែលជាទឹកដីកណ្តាល៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


