ព័ត៌មានជាតិ
កោះចំនួន៩នៅខេត្តកោះកុង គ្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍
កោះកុងគឺជាខេត្តឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តឆ្នេរសមុទ្រទាំងបួននៅក្នុងប្រទេសកម្ពុជា ដែលមានឆ្នេរប្រវែង២៣៧គីឡូម៉ែត្រ ក្នុងចំណោមឆ្នេរសមុទ្រសរុប៤៤០គីឡូម៉ែត្រ។ ខេត្តនេះមានកោះសរុបចំនួន៣៥ ដែលក្នុងនោះកោះចំនួន៩កំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។

លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង មានប្រសាសន៍នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖ «កោះចំនួន៩នៅក្នុងខេត្តកោះកុងកំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។ កោះទាំងនោះរួមមាន កោះអំពិល, កោះខ្មោច, កោះស្មាច់, កោះម្នាស់ខាងត្បូង, កោះម្នាស់ខាងជើង, កោះដំឡូងក្នុង, កោះដំឡូងក្រៅ, កោះទទឹង និងកោះកុងក្រៅ។»
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ខេត្តកោះកុងបានកំពុង សាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាតធំមួយ ដែលមានតម្លៃជាង២០០លានដុល្លារអាមេរិក និងគ្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង មានប្រសាសន៍ថា៖ «បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន១០០%ហើយនៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន៧០ភាគរយ។ ចំណែកព្រលានយន្តហោះថ្មីមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលសិក្សាទីតាំងដោយក្រុមហ៊ុន។»
លោកអភិបាលរងខេត្តកោះកុងបានបន្តថា ព្រលានយន្តហោះទាំងពីរនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកោះកុង និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត វានឹងជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកោះកុងបានកាន់តែច្រើនថែតទៀត។
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន