ព័ត៌មានជាតិ
ថ្នាក់ដឹកនាំនៃក្រសួងការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមរោងចក្រ ក្នុងស្រុកគងពិសី និងខណ្ឌកំបូល
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងលោក អ៊ុក ចាន់ធូ អនុរដ្ឋលេខាធិការ មន្រ្តីអធិការកិច្ចការងារ បានចុះពិនិត្យតាមបណ្តារោងចក្រ សហគ្រាសចំនួន១០ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ និងរោងចក្រក្នុងភូមិសាស្ត្រខណ្ឌកំបូលដែលរងគ្រោះទឹកជំនន់។

សម្រាប់រោងចក្រ សហគ្រាសចំនួន១០ តាមបណ្ដោយផ្លូវជាតិលេខ៣ គឺមានកម្មករនិយោជិតសរុបចំនួន ៤៧៤៧នាក់ (ស្រី ២៧២៩នាក់) និងរោងចក្រចំនួន៤ នៅក្នុងតំបន់សេដ្ឋកិច្ចវីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានកម្មករនិយោជិតសរុបចំនួន ២២១៥នាក់ (ស្រី ១៧៥២នាក់) ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
ក្នុងការអញ្ជើញចុះពិនិត្យទីតាំងខាងលើ លោក គុយ រតនា បានជួបជាមួយតំណាងរោងចក្រ សហគ្រាស ដោយបានសំដែងការចូលរួមសោកស្តាយចំពោះផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ។ លោក គុយ រតនាបានទទួលយកសំណូមពររបស់រោងចក្រ សហគ្រាស ដែលបានស្នើសុំដល់អាជ្ញាធរក្នុងការជួយពន្លឿនបង្ហូរទឹកចេញ និងធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។
ទន្ទឹមនេះ លោក គុយ រតនា ក៏បានស្នើសុំដល់រោងចក្រ សហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល និងគិតគូរអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។

ដោយឡែក ចំពោះកម្មករ និយោជិត ដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស ពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិត ផងដែរ។
ចំណែករោងចក្រចំនួន៤ នៅក្នុងខណ្ឌកំបូល ជំនន់ទឹកភ្លៀងមិនប៉ះពាល់ដល់សង្វាក់ផលិតកម្មឡើយ ដោយរោងចក្រ សហគ្រាស បានបើកដំណើរការជាធម្មតា ក្រោយពីធ្វើការសម្អាតរួចរាល់៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


