ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងធម្មការ ណែនាំ ៤ចំណុច ទាក់ទងនឹងការរៀបចំពិធីបុណ្យកឋិនទាន
លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីណែនាំមួយ ប្រគេនជូន សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជម្រាបជូនគ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្តថា បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយ ឆ្នាំមានតែម្តង មានរយ:ពេលកំណត់តែ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមាន ផលានិសង្សច្រើន ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។

ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាព អាចនឹងទទួលបាននូវសម្ភារៈ ថវិកា សម្រាប់ បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ដ មានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាង សមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀតផង។ ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ដើម្បីរៀបចំបុណ្យកឋិនទាន ឱ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធ សាសនា ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ដូចតទៅ៖
-ត្រូវយកចិត្តទុកដាក់បង្កលក្ខណ:ឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធី កឋិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។
-គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីតាំងវត្តអារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយតុបតែងលម្អ បំភ្លឺ ភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំ និងពុទ្ធភាសិតនានា ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
- គ្រប់វត្តអារាមនីមួយៗ ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗទៀត។
-ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។
ជាចុងក្រោយ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមណែនាំដល់គ្រប់ ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការវត្ត អនុវត្តសេចក្ដីណែនាំនេះឱ្យបានសម្រេចលទ្ធផល ល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង៕
អត្ថបទ៖ សួស សិត



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន