ព័ត៌មានជាតិ
ការជួយគ្នា មិនចាំបាច់ត្រូវការហេតុផលអ្វីច្រើនទេ
យើងមិនចាំបាច់មានហេតុផលគ្រប់គ្រាន់ក្នុងការជួយ ចែករំលែក ឬ គាំទ្រគ្នានោះទេ ព្រោះថា រឿងទាំងនេះអាចធ្វើបានក្នុងលទ្ធភាពរបស់យើង ចំណែកអ្នកទទួលផលជាអ្នកណាមិនសំខាន់ ព្រោះការជួយ និងចែករំលែក គាំទ្រចិត្តគំនិតយើង ផ្តល់ប្រយោជន៍មកយើងខ្លួនឯង ច្រើនជាងអ្នកដែលបានទទួលនោះទៅទៀត។

ជំនួយមិនមែនជាអាជីវកម្មទេ បើមនុស្សប្រើប្រាស់ជំនួយជាការស៊ីសង ទូទាត់ គេហៅថារកស៊ី ដែលមិនគួរមានការជំពាក់គុណគ្នាឡើយ ពោលគឺភាគីទាំងសង បានយល់ព្រមគ្នាលើកិច្ចសន្យាណាមួយ ឧទាហរណ៍ថា ខ្ញុំនឹងឱ្យរបស់នេះដល់អ្នកប្រសិនអ្នកធ្វើរឿងទាំងនេះឱ្យខ្ញុំ។
ជំនួយមិនដាក់លក្ខខណ្ឌជាអំពើសប្បុរសដែលកាន់តែហោចទៅៗ ហើយក៏ជាអ្វីដែលពិភពលោកយើងកំពុងត្រូវការបន្ថែមឡើងដើម្បីសន្តិភាពនិងសេចក្តីថ្លៃថ្នូរយ៉ាងមានតម្លៃក្នុងជីវិតរស់នៅ។ ~ គ្រីស្ទីនកូហ្សីន

ប្រសិនបើយើងត្រូវចាប់ផ្តើមធ្វើអំពើល្អ ដើម្បីចង់ឱ្យអ្នកណាម្នាក់មើលឃើញ មិនបានចេញមកពីបេះដូងដោយធម្មជាតិមានន័យថាយើងតែងត្រូវការហេតុផលសិន ហេតុអ្វីបានជាត្រូវជួយ។
ការជួយគឺជាផ្តល់ឱ្យអ្វីមួយដល់ជនណាម្នាក់ ដោយការពេញចិត្ត ចេញពីបេះដូងចេញពីសន្តានចិត្ត ដោយសារការចេះអាណិតក្នុងនាមមនុស្សដូចគ្នា និងដោយមិនរំពឹងថានឹងបានទទួលអ្វីត្រឡប់មកវិញពីគេនោះឡើយ និយាយសរុបនេះជាសកម្មភាពស្ម័គ្រចិត្ត។ ~ Babuschka Lorenz
មនុស្សជាច្រើននៅលើលោកនេះធ្លាប់ព្យាយាមជួយមនុស្សគ្រប់គ្នាតាមដែលអាចធ្វើបាន ប៉ុន្តែពេលខ្លះមនុស្សនោះបានបណ្តាលឱ្យគេឈឺចាប់វិញ ដោយសារទង្វើក្បត់ និងរមិលគុណ។

ជាបណ្តើរៗ សមីការនេះបានធ្វើឱ្យពិភពលោកកាត់បន្ថយអំពើល្អចោលព្រោះមនុស្សជាច្រើនមិនចង់ឈឺចាប់ដោយសារអំពើល្អរបស់ខ្លួន។
ក៏មានមនុស្សជាច្រើនដែលនិយមកេងចំណេញលើទឹកចិត្តល្អរបស់មនុស្សដទៃ ហើយបោកប្រាស់គេសុំជំនួយសុំការគាំទ្រហើយចុងបញ្ចប់បានបង្ហាញទឹកចិត្តអកត្តិញ្ញូជួរជាតិបាន។
ទោះយ៉ាងណាកុំឱ្យមនុស្សជួរជាតិ លុបបំបាត់ឬរារាំងសប្បុរសធម៌ក្នុងបេះដូងយើង។ គ្រាន់តែគិតដូច្នេះថា ជួយនរណាម្នាក់នៅពេលដែលយើងអាចធ្វើបាន យើងមិនដឹងថា អ្វីទៅដែលអាចកើតឡើងចំពោះយើងនៅថ្ងៃស្អែក យ៉ាងហោចណាស់ ការជួយនេះ មិនដែលចង់បានអ្វីត្រឡប់មកវិញ ហើយជាគុណតម្លៃដែលយើងន្សល់ទុកលើផែនដីមុនស្លាប់ទៅវិញ។
សេចក្តីមេត្តាករុណា ជាសភាវពិតប្រាកដនៃមនុស្ស ហើយក៏ជាចំណុចដែលបង្ហាញថា យើងខុសគ្នាពីសត្វធាតុដែរត្រង់យើងមានបេះដូង និងមានធម៌។
ប្រែសម្រួល៖ ស្រស់
ប្រភព៖ BuddhaMins
ចុចអាន៖ ៥ ចំណុចនេះ បើអាចធ្វើបាន ជីវិតនឹងស្រស់ស្រាយរាល់ថ្ងៃ
ចុចអាន៖ ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


