ព័ត៌មានជាតិ
ផ្សោត ៤ ក្បាលបាត់បង់ជីវិតនៅឆ្នាំ ២០២៣
គិតចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ខែតុលា ឆ្នាំ ២០២៣ មានផ្សោតចំនួន ៤ ក្បាលហើយបានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។ ប្រភពដដែលបញ្ជាក់ថា ៤ ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ២០២០ មានផ្សោតសរុប ៣៣ ក្បាលបានស្លាប់បាត់បង់ជីវិត និងផ្សោតកើតថ្មីចំនួន ២៨ ក្បាល។

សូមជំរាបផងដែរថា លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែតុលា បានដឹកនាំប្រតិភូក្រសួង និងតំណាងអង្គការ WWF ប្រចាំនៅកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិរយៈពេលពីរថ្ងៃ (២៣-២៤) ដើម្បីរៀបចំ និងអនុម័តសេចក្តីថ្លែងការណ៍ជាសកល ស្តីពីការអភិរក្សសត្វផ្សោតទន្លេ ដែលកិច្ចប្រជុំនេះរៀបចំដោយរដ្ឋាភិបាលកូឡុំប៊ី និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF នៅទីក្រុងបូហ្កូតា ប្រទេសកូឡំប៊ី។

សេចក្តីថ្លែងការណ៍នេះ បានផ្តោតលើសកម្មភាពជាអាទិភាពចំនួន៨ គឺការបង្កើតបណ្តាញទំនាក់ទំនងតំបន់ការពារសត្វផ្សោត ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការស្រាវជ្រាវនិងការតាមដាន ការផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ការលុបបំបាត់សកម្មភាពនេសាទពុំស្របច្បាប់ ការកែលម្អគុណភាពទឹក ការរៀបចំទិវាសត្វផ្សោតទន្លេ និងការធានាធនធានសម្រាប់ការអនុវត្តសកម្មភាព។
ក្រោយទទួលបានការឯកភាពជារួម លោកប្រធានប្រតិភូកម្ពុជា រួមជាមួយនឹងប្រធានប្រតិភូនៃបណ្តាប្រទេសផ្សេងៗទៀតបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ជាសកល ដើម្បីទទួលស្គាល់សេចក្ដីថ្លែងការណ៍រួម និងដាក់ឱ្យអនុវត្តជាផ្លូវការ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


