ព័ត៌មានជាតិ
ពលរដ្ឋកុះករឈរអមទូកងដ៏ល្បីប្រចាំវត្តឯករង្សីចុះដងស្ទឹងសង្កែត្រៀមប្រកួតអុំទូក
ខុសប្លែកឆ្នាំកន្លងទៅក្រោយពីទូកងដ៏ល្បីឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រវត្ត» ប្រចាំវត្តឯករង្សីក្នុងស្រុកឯកភ្នំកាន់តែមានសន្ទុះគាំទ្រនៅឆ្នាំនេះ ក្រោយជួបគ្រោះថ្នាក់ដោយមានដើមពង្រមួយដើមបានរលំសង្កត់កាលពីយប់ថ្ងៃទី ០២ ខែតុលាឆ្នាំ២០២៣ ខណៈហេតុការណ៍នេះបានបង្កឲ្យពុទ្ធបរិស័ទ្ធជាច្រើនរួមទាំងមហាជននិងមន្ត្រីរាជការមួយចំនួនកើតក្តីខ្វល់ខ្វាយនិងសោកស្តាយគ្រប់ៗគ្នាថានឹងខកខានក្នុងការចូលរួមប្រណាំងទូកជាប្រពៃណីដែលជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
ប៉ុន្តែគ្រោះថ្នាក់នេះមិនអាចរំខានដល់ការចូលប្រកួតរបស់ទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» ក្នុងឆ្នាំនេះឡើយ។ ផ្ទុយទៅវិញសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ្ធព្រមទាំងព្រះសង្ឃផង ចេញមកអមដំណើរចុះដងស្ទឹងសង្កែយ៉ាងច្រើនកុះករជាងឆ្នាំកន្លងទៅក្នុងនោះក៏មានវត្តមានរបស់ម្ចាស់ទូកគឺ លោកតា ចម ចិត្រ ព្រះចៅអធិការ វត្តឯករង្សីក្នុងស្រុកឯកភ្នំ។




ពលរដ្ឋដែលមកឈរអបអរបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរពួកគាត់សង្ឃឹមថា ទូកដ៏ល្បី «នរិន្ទរង្សីពិជ័យចិត្របុត្រ» ដែលមានឈ្មោះបោះសម្លេងប្រកួតមិនដែលចាញ់នឹងរក្សាកំណត់ត្រាឈ្នះបន្តទៀតពីការប្រកួតក្នុងខេត្ត និងការប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ។


ទូកងដ៏ល្បីឈ្មោះ «នរិន្ទរង្សីពិជ័យចិត្របុត្រវត្ត» មានប្រវែង ៣៤ ម៉ែត្រ និង មានចំណុះកីឡាករ ៧៥ នាក់។
បើតាមមន្ត្រីទេចរណ៍ខេត្តបាត់ដំបងរំពឹងថា ពិធីអុំទូកឆ្នាំនេះនឹងអាចមានកំណើនភ្ញៀវមកទស្សនាកម្សាន្តច្រើនជាងឆ្នាំមុន ស្របពេលហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តមួយចំនួនទើបសាងសង់រួចរាល់នៅតាមដងស្ទឹងសង្កែមានដូចជាវិមានឯករាជ្យដ៏ស្រស់ស្អាតដែលជាមេដែកមួយដុំបន្ថែមទៀត ដែលនឹងឆក់ទាញកំណើនភ្ញៀវទេសចរមកកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


