ព័ត៌មានជាតិ
ស្រ្តីខ្មែរអាយុ ៥០ ឆ្នាំ ឆ្លងកូវីដ ១៩ មានលំនៅ នៅក្រុងតាខ្មៅ
វិទ្យាស្ថានសុខភាពសាធារណៈបានបញ្ជាក់ករណីវិជ្ជមានវិរុសកូវីដ ១៩ លើអ្នកដំណើរពីរនាក់នៅព្រឹកថ្ងៃសៅរិ៍នេះ។ អ្នកដំណើរសញ្ជាតិឥណ្ឌូណេស៊ីម្នាក់ និងស្រ្តីខ្មែរអាយុ ៥០ ឆ្នាំ មានលំនៅនៅក្រុងតាខ្មៅខេត្តកណ្តាលត្រូវបានប្រកាសឆ្លងកូវីដ ១៩។
បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ៣១ ជាអ្នកដំណើរមកពីឥណ្ឌូណេស៊ី ដោយបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី បានមកដល់ប្រទេសកម្ពុជានៅថ្ងៃ ២៣ មករា ឆ្នាំ២០២១។ ចំណែកស្រ្តីខ្មែរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់ប្រទេសកម្ពុជានៅថ្ងៃ ០៤ កុម្ភៈ ២០២១។ វិទ្យាស្ថានសុខភាពសាធារណៈបានបញ្ជាក់វិជ្ជមានលើអ្នកដំណើរទាំងពីរ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ គិតមកដល់ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៤៧២ នាក់ ក្នុងនោះ ១៩ នាក់កំពុងសម្រាកព្យាបាល៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


