កីឡា
ភ្នំពេញហ្គាឡាក់ស៊ី ឈ្នះ ខេត្តកំពង់ចាម ០-១ ជើងទី១ Hun Sen Cup ថ្នាក់ខេត្តវគ្គ៨ក្រុម
ភ្នំពេញហ្គាឡាក់ស៊ី ទទួលបានជ័យជម្នះដោយលទ្ធផល ០-១ នៅទឹកដីរបស់ក្រុម ខេត្តកំពង់ចាម ក្នុងជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ក្នុងនាមជាម្ចាស់ការពារជើងឯកពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តកាលពីឆ្នាំមុន ភ្នំពេញហ្គាឡាក់ស៊ី ធ្វើបានល្អនៅក្រៅដីដោយកីឡាករ វ៉ាត ម៉ាកសាត បានស៊ុតបំប៉ោងសំណាញ់ទីរបស់ក្រុមខេត្តកំពង់ចាម នៅនាទីទី៣៥ ដែលលទ្ធផលនាំមុខ ០-១ នេះរក្សារហូតដល់ចប់ការប្រកួត។

ជ័យជម្នះរបស់ភ្នំពេញហ្គាឡាក់ស៊ីនៅជើងទី១បានធ្វើឲ្យមានទំនុកចិត្តសម្រាប់ការប្រកួតជើងទី២នៅទឹកដីរាជធានីភ្នំពេញ។ នេះជាការបើកផ្លូវដ៏សំខាន់សម្រាប់ក្រុមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញដើម្បីឈានឆ្ពោះទៅរកការការពារជើងឯកថ្នាក់ខេត្តដែលបានឈ្នះកាលពីឆ្នាំ២០២២។

ការប្រកួតវគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្ត នៅថ្ងៃទី៣១ ខែតុលា មាន២គូគឺក្រុមខេត្តពោធិ៍សាត់បើកទ្វារផ្ទះរបស់ខ្លួនទទួលភ្ញៀវខេត្តកំពង់ធំ និងក្រុមខេត្តរតនគិរី បើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី១ ខែវិច្ឆិកា ក្រុមខេត្តព្រះសីហនុ ទទួលក្រុមខេត្តត្បូងឃ្មុំ។
លទ្ធផលជើងទី១
- ខេត្តកំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់ស៊ី ថ្ងៃទី២៦ តុលា
កម្មវិធីប្រកួតជើងទី១
- ខេត្តពោធិ៍សាត់ VS ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា
- ខេត្តរតនគិរី VS ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
- ខេត្តព្រះសីហនុ VS ខេត្តត្បូងឃ្មុំ ថ្ងៃទី១ ខែវិច្ឆិកា
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


