ព័ត៌មានជាតិ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
ក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក នឹងបើកដំណើរការអាជីវកម្មគម្រោងបុរីទី២៩ឡើងវិញ នៅដើមខែធ្នូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(អ.ន.ប) នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣នេះ។
និយ័តករអាជីវកម្មអចលវត្ថុ និងបញ្ចាំ(ន.អ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានបែបនេះ នៅក្រោយពេលដែលក្រុមការងារសម្របសម្រួល និងដោះស្រាយវិវាទ(ន.អ.ប និងក្រសួងយុត្តិធម៌) បានជួបប្រជុំជាមួយក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក។
នៅចំពោះមុខ ន.អ.ប និងក្រសួងយុត្តិធម៌ ម្ចាស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បានអះអាងថា ក្រុមហ៊ុននឹងដំណើរការអាជីវកម្មគម្រោងបុរទីទី២៩ ឡើងវិញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ឡើងវិញ ដោយសារបច្ចុប្បន្នកំពុងរៀបចំនីតិវិធីលម្អិត និងពិភាក្សាជាមួយដៃគូរសហប្រតិបត្តិការ សហគ្រាសភូមិដ្ឋានសន្តិភាព។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ន.អ.ប បានបញ្ជាក់ថា ន.អ.ប នឹងជូនដំណឹងជាផ្លូវការអំពីនីតិវិធីនៃការបង់ប្រាក់ និងដំណើរការផ្សេងៗ នៅពេលដែលគម្រោងទី២៩នេះ ដំណើរការឡើងវិញ។

នៅជុំវិញបញ្ហានេះ អ្នកស្រី ម៉ន ដានី ដែលជាម្ចាស់ក្រុមហ៊ុនបានសរសេរអះអាងនៅលើគណនីហ្វេសប៊ុកខ្លួនថា ក្រុមហ៊ុនកំពុងសហការ ជាមួយ ន.អ.ប ក្រសួងយុត្តិធម៌ព្រមទាំងតុលាការ និងអង្គភាពជំនាញសុរិយោដី សហការជាមួយនឹងលំនៅឋានភូមិដ្ឋានសន្តិភាព ដេីម្បីដោះស្រាយការកាត់ និងប្រគល់ប្លង់ជូនអតិថិជនដែលបានបង់ប្រាក់១០០ភាគរយជាមួយក្រុមហ៊ុន នាពេលឆាប់ៗនេះ។

តាមរយៈសំណេរនៅលើហ្វេសប៊ុកដដែល អ្នកស្រីក៏បាន ទទូចឱ្យអតិថិជនរបស់ខ្លួនយោគយល់ និងបានប្ដេជ្ញារកគ្រប់មធ្យោបាយ ដោះស្រាយជូនអតិថិជនឱ្យទទួលបានជោគជ័យ ទទួលបានផលប្រយោជន៍ និងបានទ្រព្យទៅកាន់ក្នុងដៃ។ ជាចុងក្រោយ អ្នកស្រីម៉ន ដានី បានអរគុណចំពោះ ក្រសួងយុត្តិធម៌ និយ័តករអាជីវកម្មអចលនទ្រព្យ ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


