ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច
អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាចំនួន ៤លានរៀល ចំពោះអ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណបុរសម្នាក់ ដែលវាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីពេលថ្មីៗនេះ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ៣១ ខែតុលានេះថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឲ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។
លោកស្រី មិថុនា ភូថង បានសរសេរបន្តថា «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណរបស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវ ភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់ »។
ជាមួយគ្នានេះ អភិបាលខេត្តកោះកុង ក៏បានស្នើសុំឲ្យសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ ចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
កាលពីពេលថ្មីៗនេះ មានការរិះគន់ជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទៅលើសកម្មភាពរបស់បុរសម្នាក់ វាយសម្លាប់សត្វឈ្នូសប្រឹងហែលសមុទ្រឡើងលើគោក នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងស៊ើបអង្កេតសម្ងាត់ជាថ្មី ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


