Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅនេប៉ាល់ សម្លាប់មនុស្សជាង ១០០នាក់

បានផុស

នៅ

មនុស្ស១២៨នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ វាយប្រហារភាគខាងលិចប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា។ ទន្ទឹមនោះ អ្នកនាំពាក្យកងទ័ពនិយាយថា មនុស្សជាង១០០នាក់ ក៏ត្រូវរបួសផងដែរ។

(រូបថត៖ Jagran)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីមជ្ឈមណ្ឌលតាមដាននិងស្រាវជ្រាវរបស់ប្រទេសនេប៉ាល់, ការរញ្ជួយដី ត្រូវបានកត់ត្រានៅម៉ោង ២៣:៤៧ នាទីជាមួយជម្រៅរាក់។

កងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងស្រុក Jajarkot និង West Rukum នៃខេត្ត Karnali ដែលមានចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី កដ្ឋមណ្ឌូ។

(រូបថត៖ ANI)

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការ​ស្វែងរកនិង​ជួយ​សង្គ្រោះ ​កំពុងជួបឧបសគ្គ​ដោយសារតែ​ផ្លូវត្រូវរារាំង​ដោយបំណាក់ដី ​ដែល​បង្ក​ឡើង​ដោយ​ការ​រញ្ជួយ​។

សូមបញ្ជាក់ថា ប្រទេសនេប៉ាល់ គឺស្ថិតនៅតាមបណ្តោយជួរភ្នំហិមាល័យ ជាកន្លែងដែលមានសកម្មភាពរញ្ជួយដីញឹកញាប់។

(រូបថត៖ BNN)

កាល​ពី​ខែ​មុន ការ​រញ្ជួយ​ដី​កម្រិត៦.៣រ៉ិចទ័រ ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ស្រុក Bajhang ភាគ​ខាង​លិច ដែល​បណ្តាល​ឲ្យ​មាន​អ្នក​របួសជាច្រើន។

ក្នុងឆ្នាំ២០១៥ ប្រទេសនេះបានទទួលរងការរញ្ជួយដីដ៏សាហាវចំនួនពីរលើក ដែលក្នុងនោះមនុស្ស ៩០០០នាក់ត្រូវបាត់បង់ជីវិតនិង២២៣០៩នាក់ រងរបួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាហ្វហ្គានីស្ថាន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាមួយទៀត បន្ទាប់ពីការរញ្ជួយលើកមុន សម្លាប់មនុស្សជាង ២៤០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ព្រឹកនេះ លោក ជា សុផារ៉ា ទៅដល់ជប៉ុនហើយ ដើម្បីទទួលគ្រឿងឥស្សរិយយសនៅក្នុងព្រះរាជវាំងជប៉ុន

ព័ត៌មានជាតិ២១ នាទីutes មុន

នាយករដ្ឋមន្រ្តី​កម្ពុជា៖ មុន​ដំណើរការ​រោងចក្រ ​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់​ មិនមែន​ផ្តើម​ដំណើការ​ ទើប​ចាប់ផ្តើម​ធ្វើ​នោះ​ទេ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

សង្គ្រាម​ធំៗ​ចំនួន​បួន​លើក ធ្លាប់​កើត​ឡើង​នៅ​តំបន់​កាស្មៀរ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន

ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋបាលខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយកិនបង្ហាប់ផ្លូវជង្ហុកសំបុកមាន់ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេចធិបតី៖ ច្រើនឆ្នាំមកនេះ នគរបាលជាតិចូលរួមទប់ស្កាត់កុំឱ្យរបបប៉ុលពតវិលមកវិញ និងការការពារសន្តិសុខផ្ទៃក្នុង

Sokha Hotels

ព័ត៌មានពេញនិយម