ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះឆ្នាំមុន ថៃ ជួបសោកនាដកម្មរញ្ជួយដី ស្លាប់មនុស្សជាង ១០០នាក់
ភាពភ័យខ្លាចនៅតែតាមលងបន្លាចប្រជាជនថៃទោះកន្លងផុតទៅមួយឆ្នាំហើយក៏ដោយ។ នោះគឺសោកនាដកម្មរញ្ជួយដីដ៏សាហាវថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ ដែលបានឆក់យកជីវិតមនុស្សចំនួន១០៣នាក់។

រញ្ជួយដីនោះ មានកម្រិតចន្លោះពី ៧.៧ ទៅ ៨.២ រិចទ័រ ជាមួយកណ្ដាលក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ថៃ។

ឥទ្ធិពលរញ្ជួយដី បានវាយប្រហារប្រទេសថៃនាវេលាម៉ោងប្រហែល ១:២០ នាទីរសៀល។ ដ្បិតចំណុចកណ្ដាលនៅឆ្ងាយក៏ដោយ ប៉ុន្តែរំញ័រត្រូវបានគេទទួលអារម្មណ៍នៅទូទាំង៦៣ ខេត្តក្នុងប្រទេសថៃ ជាពិសេសនៅ ទីក្រុងបាងកកតែម្តង។

ព្រឹត្តិការណ៍ដែលរន្ធត់បំផុតគឺការ បាក់រលំអគារការិយាល័យសវនកម្មរដ្ឋ កម្ពស់៣៣ជាន់ដែលកំពុងសាងសង់នៅខ័ណ្ឌ ចតុចក្រ។

មនុស្សរាប់ម៉ឺននាក់ក្នុងអគារខ្ពស់ៗនៅបាងកក បានរត់ភៀសខ្លួនចេញមកក្រៅដោយសារអគារយោលខ្លាំង។ ប្រព័ន្ធរថភ្លើងក្រោមដី និងរថភ្លើងលើអាកាសត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ នាពេលនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


