ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ នឹងបើកប្រធានវិញ្ញាសាជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកស្អែក
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥វិច្ឆិកានេះថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងបាក់ឌុបជានិមិត្តរូបនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកស្អែក។

លោកស្រី ឃួន វិច្ឆិកា បានសូមសំណូមពរឱ្យបេក្ខជនទាំងអស់នាំគ្នាទៅមើលឈ្មោះមុនថ្ងៃប្រឡងនៅថ្ងៃទី៥ឱ្យបានគ្រប់ៗគ្នាដើម្បីបានដឹងពីបន្ទប់ប្រឡង និងលេខតុឱ្យបានច្បាស់ដើម្បីឱ្យថ្ងៃប្រឡងបេក្ខជនអាចធ្វើដំណើរទៅប្រឡង និងចូលប្រឡងដោយភាពជឿជាក់ និងទទួលបានលទ្ធផលជោគជ័យ។
ក្នុងនាមក្រសួងលោកស្រីបានផ្តាំផ្ញើដល់ប្អូនៗជាបេក្ខជនប្រឡងទាំងអស់សូមខិតខំប្រឹងប្រែងរៀនសូត្រអានឯកសារសង្ខេបមេរៀនឡើងវិញឱ្យបានរួចរាល់មុនពេលចូលប្រឡងថែរក្សាសុខភាពនិងគោរពច្បាប់ចរាចរណ៍ឱ្យបានល្អតាមដានព័ត៍មានទាក់ទិននឹងដំណើរការប្រឡងពិសេសតាមដាននូវអ្វីដែលក្រសួងអនុញ្ញាតនិងមិនអនុញាតដែលមាន
នៅក្នុងគោលការណ៍ដើម្បីចៀសវាងបញ្ហានានាដែលអាចកើតមាននៅក្នុងដំណើរការ
ប្រឡង។
គួរបញ្ជាក់ថាឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់)ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១.៣៧៩នាក់(ស្រី២៤៧៨៩នាក់)
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល
មានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥.៣៩៩នាក់។
ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


