Connect with us

សុខភាព

ខ្វិតជាផ្លែឈើមួយប្រភេទ អាចជួយព្យាបាលរោគាពុំសូវមានអ្នកដឹង

បានផុស

នៅ

ខ្វិតជាផ្លែឈើមួយប្រភេទសម្រាប់យកទៅខួបផ្សំជាមួយនឹងគ្រឿងម្ចូរ ធ្វើឲ្យរបស់ហូបលេងនោះកាន់តែមានរសជាតិឆ្ងាញ់ពិសា។ ប៉ុន្តែមកដល់ពេលនេះ នៅតែមានមនុស្សជាច្រើនមិនសូវពីអត្ថប្រយោជន៍ដ៏វិសេសអំពីខ្វិតនោះទេ ត្បិតថាមានផ្លែខ្លះចត់ជូរក្ដី ប៉ុន្តែផ្លែឈើមួយប្រភេទនេះមានគុណប្រយោជន៍ច្រើនក្រៃលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ​ គឺជាសារៈប្រយោជន៍របស់ផ្លែខ្វិតដែលអ្នកគួរតែដឹង ជាពិសេសអ្នកចូលចិត្តទទួលទានតែម្ដង។

ជាផ្លែដែលមានវីតាមីន C ខ្ពស់ វាជួយដល់អ្នកឈាមអញ្ចាញធ្មេញ ពុកធ្មេញ និងចំពោះអ្នកឧស្សាហ៍ឈឺធ្មេញ។

ទោះខ្វិតមានរស់ជាតិចត់ខ្លាំង និងជូរក្ដី ប៉ុន្តែក្នុងនោះមានមាន tannins ជួយបំបាត់រាគ បើយើងទទួលទានផ្សំជាមួយគ្រឿងម្ចូរផ្សេងៗ។

ខ្វិតទុំប្រាកដជាមានសរសៃខាងក្នុងផ្លែល្វីងបន្តិច ប៉ុន្តែវាក៏ជួយដល់ប្រព័ន្ធរំលាយអាហារនិងអាចកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

យ៉ាងណាទៅហើយ​ ក្រោយបានដឹងពីសារៈប្រយោជន៍ដ៏ល្អអំពីផ្លែខ្ចិតមួយនេះ លោកអ្នកដែlមិនសូវបរិភោគឬមិនចូលចិត្តគួរតែសាកល្បងខ្លះដើម្បីទទួលបានវីតាមីនពីផ្លែខ្វិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​៣​យ៉ាង​ ​មើល​ទៅ​ដូចគ្មាន​គ្រោះថ្នាក់ ​ប៉ុន្តែស្មើនឹង​ការ​ជក់​បារីឬផឹកស្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម