ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការសងសឹកនៅស៊ីរី ក្រោយមូលដ្ឋានរបស់ខ្លួនក្នុងតំបន់ ត្រូវវាយប្រហារ
ប្រធានាធិបតីអាមេរិកលោកលោក ចូ បៃដិន បានបញ្ជាឲ្យបើកវាយប្រហារតាមអាកាសប្រឆាំងនឹងឃ្លាំងអាវុធនៅក្នុងប្រទេសស៊ីរី ដែលសង្ស័យថាប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធ។ នេះគឺជាការឆ្លើយតបភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការវាយប្រហារដោយដ្រូន និងរ៉ុកកែតលើមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់។

មន្ទីរបញ្ចកោណនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអាមេរិក F-15 ចំនួន២គ្រឿង បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធទី៨ខែវិច្ឆិកា នៅភាគខាងកើតប្រទេសស៊ីរី។
ទីស្នាក់ការរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី និងមូលដ្ឋានយោធាអ៊ីរ៉ាក់ បានទទួលរងការវាយប្រហារយ៉ាងហោចណាស់៣៨ដងចាប់តាំងពីថ្ងៃទី១៧ខែតុលាមក ដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ចំពេលមានសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់។

ទាហានអាមេរិកយ៉ាងតិច៤៥នាក់ ត្រូវរបួសក្នុងការវាយប្រហារដោយដ្រូន និងគ្រាប់រ៉ុកកែត ហើយការវាយប្រហារកាលពីថ្ងៃទី១៨ខែតុលា ទៅលើមូលដ្ឋានទ័ពអាកាស al-Asad ក្នុងប្រទេសអ៊ីរ៉ាក់ ក៏បានបណ្តាលឲ្យអ្នកម៉ៅការអាមេរិកម្នាក់ បាត់បង់ជីវិតផងដែរ។
ទីក្រុងតេហេរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា កងកម្លាំងក្នុងតំបន់ជាច្រើន នឹងមិននៅទំនេរឡើយ ហើយថារណសិរ្សថ្មីនឹងកើតមាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តគាំទ្រអ៊ីស្រាអែលក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ព្រមាន អ៊ីស្រាអែល ប្រឆាំង ការ កាន់កាប់ តំបន់ហ្គាហ្សា សាជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


