ព័ត៌មានជាតិ
ក្រសួងការងារ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុនកាន់តែរីកចម្រើន និងរឹងមាំ។
តាមរយៈហ្វេសប៊ុកផ្លូវការលោកបានលើកឡើងថា “សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនបន្តរីកចំរើន និងកាន់តែរឹងមាំ”។

ការលើកឡើងដូចនេះ បន្ទាប់ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងលោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួមពិធីបើក “មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា – The 9th Japanese Film Festival in Cambodia”ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនភ្នំពេញ។

ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្របខ្សែភាពយន្តជប៉ុនលើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន ៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


