Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កត្តា ៤ យ៉ាង នាំឲ្យការអប់រំប្រកបដោយគុណភាព និងជោគជ័យ

បានផុស

នៅ

លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាង​ថា មាន​កត្តា ៤ យ៉ាង ដែល​នាំ​ឲ្យ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ បណ្ណ​សរសើរ អាហារូបករណ៍​ដល់​សិស្ស នៃ​សាលា​អន្តរជាតិ​អាស៊ាន និង​សាលារៀន​ខេ​ម​វី​ស​ឌឹ​ម សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៣ កាលពី​ចុង​សប្ដាហ៍​នេះ លោកស្រី បាន​បន្ត​ថា កត្តា ៤ យ៉ាង រួមមាន ៖ ទី១.កក្តា​សាលារៀន​ដូចជា​សាលារៀន​អន្តរជាតិ​អាស៊ាន ត្រូវ​បាន​ចាត់ទុកជា​សាលា​មួយ​ផ្តល់​ការ​សិក្សា​ប្រកប​ដោយ​គុណភាព ឧត្ដមភាព និង​គុណធម៌ និង​បាន​ជួយ​បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​ក្លាយ​ជា​សិស្ស​មាន​សក្ដានុពល​នា​សតវត្ស​ទី ២១។ ទី២.កត្តា​គ្រូ​បង្រៀន​ដែល​ទាមទារ​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ជាប្រចាំ​ក្នុង​ស្ថាប័ន​អប់រំ។ ទី៣.កត្តា​សិស្ស ទាមទារ​សិស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ និង​មាន​សុខភាព​ល្អ កាយសម្បទា​មាំមួន​ និង​មាន​បញ្ញា​ស្មារតី​ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​និង​ទី​៤.​កត្តា​ឪពុកម្តាយ។ ការ​ចូលរួម​ពី​អាណាព្យាបាល​ពិតជា​រឿង​សំខាន់ មិន​អាច​ខ្វះ​បាន​ឡើយ ទាំង​ការ​វិនិយោគ និង​ការ​ចូលរួម​គាំទ្រ លើក​ទឹកចិត្ត​ដល់​កូន។

លោកស្រី​រដ្ឋលេខាធិការ បាន​បន្ត​ទៀត​ថា នៅ​ក្នុង​នីតិកាល​ថ្មី​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី ១ ដែល​ចាត់ទុក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ទី ១ ។ ក្នុង​នោះ មុំ​ទី ១ របស់​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​ ១ ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​អប់រំ​ស្ដីពី “​ការពង្រឹង​គុណភាព​វិស័យ​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​” ហើយ​អាទិភាព​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា សម្តេច​ធិបតី​ ហ៊ុន ​ម៉ាណែត បាន​កំណត់ អាទិភាព​ស្នូល ៤ ចំណុច គឺ ៖ (១)អាទិភាព​ស្នូល​ទី​១-ការពង្រឹង​អភិបាលកិច្ច​សាលារៀន​។​ (២)អាទិភាព​ស្នូល​ទី​២-ការពិនិត្យ កែសម្រួល និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​ស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស​។​ (៣)អាទិភាព​ស្នូល​ទី​៣-ការលើកកម្ពស់​សុខភាព​សិក្សា ដោយ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលា​។​ (៤)អាទិភាព​ស្នូល​ទី​៤-ការជំរុញ និង​លើកទឹកចិត្ត​ការចូលរួម​របស់​មាតាបិតា អាណាព្យាបាល និង​សហគមន៍​ក្នុងការ​អប់រំ ស្របតាម​ពាក្យស្លោក​ភាពជា​ដៃគូ រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម