ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩របស់ចិន
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ្១៩នាពេលខាងមុខនេះ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយនៅក្រសួងសុខាភិបាលនារសៀលថ្ងៃទី៨ កម្ភៈឆ្នាំ២០២១។

លោកស្រីបានបន្តថា រូបលោកស្រីផ្ទាល់ស្មគ្រ័ចិត្តចាក់វ៉ាក់សាំងកូវីដ១៩ របស់ស៉ីណូហ្វាម ដែលជាជំនួយរបស់ចិន១លានដូសដើម្បី បង្កើនជំនឿចិត្តដល់ប្រជាពលរដ្ឋ។ “អញ្ចឹងខ្ញុំអញ្ជើញបងប្អូនអ្នកសារព័ត៌មានផ្ដិតយករូបភាព ដើម្បីផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញ និងជាការជួយជំរុញផ្តល់នូវទំនុកចិត្តថែមទៀត ឱ្យបានច្បាស់ថា វ៉ាក់សាំងនេះគឺជាឧបករណ៍ដ៏មានសារសំខាន់សម្រាប់អាយុជីវិតរបស់មនុស្ស មិនមែនជាឧបករណ៍ដែលធ្វើយកមកលេងសើចនោះទេ”។

លោកស្រីបានបន្ថែមថា វ៉ាក់សាំងកូវីដ១៩ បើសិនជាមានលុយក៏គេមិនអាចរកទិញបានដែរ ក្នុងនោះសូម្បីប្រទេសមួយចំនួនផង គឺមិនអាចរកទិញបានទេ។ ពេលនេះចាក់វ៉ាក់សាំងឥតគិតថ្លៃ ហេតុអ្វីយើងមិនអាចចាក់?យើងមានក្រុមដែលត្រូវដើរតួនាទី ដើម្បីចាក់បង្ហាញភាពជឿជាក់ ហើយក៏បង្ហាញឱ្យច្បាស់ថា វ៉ាក់សាំងនេះអាចជួយដល់អាយុជីវិតរបស់មនុស្ស។
កម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី១០កម្ភៈខាងមុខនៅតាមមន្ទីរពេទ្យចំនួន៤នៅរាជធានីភ្មំពេញរួមមានពេទ្យកាល់ម៉ែត ពេទ្យអង្គឌួង ពេទ្យរុស្សីនិងពេទ្យកុមារជាតិ៕
សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន