ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ត្រៀមលក្ខណៈជួយពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ត្រូវបង្កើនការលើកម្ពស់ ការប្រុងប្រយ័ត្នក្នុងការត្រៀមលក្ខណៈ ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ កាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានេះ លោករដ្ឋមន្ត្រី បានបន្តថា នៅថ្ងៃចុងក្រោយ នៃពិធីបុណ្យអុំទូកនេះ នឹងមានប្រជាពលរដ្ឋចូលរួមច្រើន បន្ទាប់ពីខកខានធ្វើរយៈពេល ៣ឆ្នាំ ដោយ សាររំខានដោយសារជំងឺកូវីដ-១៩។ ដូច្នេះ ក្រុមគ្រូពេទ្យ មានសារសំខាន់ណាស់ នៅក្នុងថ្ងៃចុងក្រោយនេះ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើបានល្អរួចមកហើយ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា «នេះជាថ្ងៃមួយដ៏សំខាន់ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក ដែលកិច្ចការសំខាន់ច្រើន តែងកើតមាននៅថ្ងៃចុងក្រោយនេះ។ ដូច្នេះ សូមបងប្អូនក្រុមគ្រូពេទ្យយើងចូលរួមលើកម្ពស់ ការប្រុងប្រយ័ត្ន ក្នុងការត្រៀមក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋ ទាំងការឈឺថ្នាក់ទាំងកិច្ចការផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ»។

លោករដ្ឋមន្ត្រី បានលើកឡើងនូវពណ៌សំខាន់ចំនួន ៤ ក្នុងការជួយសង្គ្រោះក្នុងឧបទ្ទវហេតុធំៗ ដើម្បីធ្វើការបែងចែកក្រុម ត្រៀមសង្គ្រោះទៅតាមប្រភេទអ្នករងគ្រោះ។ ទី១. ពណ៌ក្រហម ជាពណ៌ដែលត្រូវយកចិត្តទុកដាក់សំខាន់បំផុត ដោយគ្រូពេទ្យត្រូវពិនិត្យមើល ទៅលើដង្ហើមអ្នករងគ្រោះ ជីពចរ ឬចរន្តឈាម និងស្មារតី។ ប្រសិនបើអ្នករងគ្រោះ មានបញ្ហាទាំង ៣ខាងលើ ត្រូវដាក់អ្នករងគ្រោះចូលទៅក្នុងពណ៌ក្រហម។

ប៉ុន្តែប្រសិនបើអ្នករងគ្រោះអាចដើរបាន មិនមានបញ្ហាទាំង ៣ទេ ដាក់ពណ៌បៃតង។ ចំណែកពណ៌លឿង អ្នករងគ្រោះមានបញ្ហារបួស អាចចាត់ចែងបានត្រៀមជួយទៅពណ៌ក្រហម និងពណ៌ខ្មៅជាពណ៍ ដែលនឹងធ្វើឲ្យអ្នករងគ្រោះ ប្រឈមគ្រោះថ្នាក់ដល់អាយុជីវីត។

លោករដ្ឋមន្ត្រី បានបន្ថែមថា «រឿងនេះជារឿងបន្ទាន់ត្រូវត្រៀម។ ប៉ុន្តែយើងមិនសង្ឃឹមថា នឹងកើតមានឡើងនោះទេ តែក៏ត្រូវតែប្រុងប្រយ័ត្នដែរ ព្រោះហេតុការណ៍ខ្លះ អាចកើតឡើងនៅថ្ងៃចុងក្រោយ។ រថយន្តគិលានសង្គ្រោះ ត្រូវដំឡើងវិទ្យុទាក់ទាក់ ដើម្បីងាយស្រួលទំនាក់ទំនងទៅវិញទៅមក នៅពេលមានបញ្ហាអ្វីមួយ។ រីឯថ្នាក់ដឹកនាំ ត្រូវត្រៀមលក្ខណៈផងដែរ ក្នុងបញ្ហានេះព្រោះថា បើយើងត្រៀមលក្ខណៈ បានគ្រប់គ្រាប់នោះ យើងនឹងមានប្រៀបឈ្នះអាចគ្រប់គ្រងសភាពការណ៍បាន លើសពីពាក់កណ្តាល។ សង្ឃឹថាបងប្អូន បានត្រៀមរួចរាល់ហើយ និងចល័តជួយគ្នានៅពេលមានការ នៅទីតាំងណាមួយកើតឡើង»។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ មកប្រចាំការនៅក្នុងពិធីបុណ្យអុំទូកនេះ ព្រោះថា រាល់ពេលដែលជាពលរដ្ឋមានពិធីបុណ្យធំៗ ក្រុមគ្រូពេទ្យដែលជាកងទ័ពអាវសនេះ តែងតែប្រើពេលវេលាដែលជួបជុំក្រុមគ្រួសារ មកប្រចាំការ ដើម្បីអត្ថប្រយោជន៍សាធារណៈ។
លោកវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងមកនេះ ក្រុមគ្រូពេទ្យ បានជួយពិនិត្យព្យាបាលកីឡាករអុំទូកភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែចំនួន ៦,១៨៨នាក់ ស្រី១,១០៧នាក់។ ក្នុងនោះ មានអ្នកជំងឺ ៤នាក់ បានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទក្យ។ ក្នុងចំណោមអ្នកជំងឺ ៦,១៦៨នាក់ ភាគច្រើនមានជំងឺផ្តាសាយ ហៀរសំបោមានចំនួន ១,៣៩៣នាក់។ ក្រៅពីនេះមានជំងឺគ្រុនក្តៅ ឈឺក្បាល ចុកពោះរាក រាកមូលឈាម លើសឈាម ឈឺភ្នែក អស់កម្លាំង ខ្យល់ចាប់ សង្គ្រោះបឋម របួសនិងករណីផ្សេងៗ ៨៨០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


