Connect with us

ជីវិតកម្សាន្ដ

លោក អុល សំអាង៖ ហេតុអី្វល្ខោនបាសាក់ខ្មែរសម្តែងមានបែបបទរក្សាទម្រង់សិល្បៈពុំសូវមានការផ្សព្វផ្សាយ?

បានផុស

នៅ

តួឯកល្ខោនបានសាក់លោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាធានីភ្នំពេញ វង់ទី១ ហាក់បង្ហាញអារម្មណ៍អន់ចិត្ត ខណ:លោកលើកឡើងថា បច្ចុប្បន្នមិនសូវឃើញបណ្តាញសង្គម ឬផេកល្បីៗ ក្នុងសង្គមជួយផ្សព្វផ្សាយលើកស្ទួយល្ខោនបាសាក់ខ្មែរលេងត្រូវទម្រង់ទេ ប៉ុន្តែបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុល សំអាង បានថ្លែងដូច្នេះបន្ទាប់ពីមើលឃើញថា យុវជនខ្មែរសព្វថ្ងៃហាក់មិនសូវឲ្យតំម្លៃលើការចូលរួមផ្សព្វផ្សាយមរតកសិល្ប:បុរាណខ្មែរនោះទេ ផ្ទុយទៅវិញពួកគេចាប់អារម្មណ៍នូវអ្វីដែលជារឿងបំពុលសង្គមទៅវិញ។ ចំណុចនេះលោកបានចោទជាសំនួរទៅកាន់មហាជនទៅកាន់មហាជនយ៉ាងចាក់ដោតផងដែរ។

តួឯកល្ខោនបាសាក់រូបនេះលើកឡើងថា ហេតុអី្វល្ខោនបាសាក់ខ្មែរដែលសម្តែងមានបែបបទរក្សាទម្រង់សិល្បៈសម្តែងត្រឹមត្រូវមិនប្រើសម្តីគ្រោធគ្រាធមិនសម្តែងប្រើពាក្យអាសអាភាសមិនសូវឃើញបណ្តាញ ឬផេកល្បីៗសង្គមជួយផ្សព្វផ្សាយ? តែបើអ្វីៗបំពុលវប្បធម៌សង្គមជាតិប្រឹងប្រែងស៊ែរចែករំលែកម្លេះ?។

ជាការពិតណាស់តាមការកត់សម្គាល់ឃើញថា លោក អុល សំអាង ជាប្រធានក្រុមល្ខោនបាសាក់រាធានីភ្នំពេញវង់ទី១​ជារឿយៗលោកតែងបានធ្វើការអំពាវនាវឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានមហាជនខ្មែរក្នុងការរួមគ្នាផ្សព្វផ្សាយអភិរក្សនូវមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរកុំឲ្យបាត់បង់ឬធ្លាក់ចុះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម