ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ផ្តល់ម៉ូតូ១គ្រឿង និងថវិកា២សែនរៀល ដល់សិស្សនិទ្ទេសA ទូទាំងខេត្ត
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំស្តីពីការជួយឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់និទ្ទេសA នៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣។ ក្នុងនោះ អភិបាលខេត្តស្វាយរៀង សម្រេចថា នឹងផ្តល់ម៉ូតូ១គ្រឿង និងប្រាក់ ២សែនរៀល ដល់សិស្សចំនួន១៦នាក់ដែលបានជាប់និទ្ទេស A នៅទូទាំងខេត្តស្វាយរៀង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តស្វាយរៀងទាំង១៦រូប។ សម្រាប់សិស្សនិទ្ទេស A គឺមានម៉ូតូម៉ាកវ៉េវស៊េរីឆ្នាំ២០២៤មួយគ្រឿង មួកសុវត្ថិភាព ព្រមទាំងថវិកាចំនួន២០០,០០០រៀលផងដែរ ហើយពិធីចែករង្វាន់ដល់សិស្សបាននិទ្ទេស A នឹងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា បើតាមលទ្ធផលរបស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលប្រឡងបាក់ឌុបជាប់សម្រាប់ឆ្នាំ២០២៣នេះ មានចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩%។ សិស្សទទួលបាននិទ្ទេស A មានចំនួន ១ ៦៧៣នាក់, និទ្ទេស B មានចំនួន ៦ ៩៦៤នាក់, និទ្ទេស C មានចំនួន ១៨ ៣០៨នាក់, និទ្ទេស D មានចំនួន ៣៤ ២៤៦នាក់ និងនិទ្ទេស E មានចំនួន ៣៧ ២៦៩នាក់៕
ដោយ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ