Connect with us

សេដ្ឋកិច្ច

ថៃ ទំនងជាងបាត់ចំណូលជាង ៨ ពាន់លានដុល្លារពីគោលដៅទេសចរណ៍

បានផុស

នៅ

ថៃ​ទំនងជាបាត់បង់ចំណូលជាង ៨.៤ ពាន់លានដុល្លារពី​ចំណូលគោលដៅវិស័យទេសចរណ៍របស់ខ្លួនសរុបចំនួន​ ២.០៧​ ពាន់ពាន់លានបាត ឬប្រហែលនឹង ៥៨.៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool បាននិយាយថា ចំនួនភ្ញៀវបរទេសនៅឆ្នាំនេះ មានលើសពី ២៥ លាននាក់ គិតត្រឹមដើមខែធ្នូ ប៉ុន្តែប្រាក់ចំណូល​ពីការមកដល់របស់ភ្ញៀវបរទេសមានត្រឹមតែ ៣០ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងគោលដៅរបស់រដ្ឋដែលមានចំនួនជាង ៤៥ ពាន់លានដុល្លារសម្រាប់ពេញមួយឆ្នាំ ។

សម្រាប់បំណាច់ខែធ្នូនេះ ទីភ្នាក់ងារទេសចរណ៍ប៉ាន់ប្រមាណថា នឹងមានភ្ញៀវទេសចរបរទេសចំនួន ២ លាននាក់ ជាមួយនឹងការចំណាយសរុបក្នុងអំឡុងពេលពិធីបុណ្យ រំពឹងនឹងទទួលបានចំណូលចន្លោះពី ៣៣ ទៅជិត ៣៦ ពាន់លានដុល្លារ ។

ទន្ទឹមនឹងនេះ លោកស្រី Thapanee បាននិយាយថា ការចំណាយក្នុងចំណោមភ្ញៀវបរទេសគឺមានជាង ១ ពាន់ដុល្លារ ក្នុងការធ្វើដំណើរម្តង គឺខ្ពស់ជាងកម្រិតដែលបានកត់ត្រាមុនការរាតត្បាតនៃកូវីដ ប៉ុន្តែទាបជាងការព្យាករណ៍ដែលចំនួន ១,៤០០ ដុល្លារ ។

ដោយឡែកសម្រាប់ទេសចរណ៍ក្នុងស្រុកវិញ មានការធ្វើដំណើរ​ចំនួន ២២៨ លានដងក្នុងឆ្នាំនេះ គឺលើសពីគោលដៅរបស់រដ្ឋដែលមានចំនួន ២២០ លានដង ខណៈត្រឹមដំណាច់ឆ្នាំនេះ អ្នកដំណើរជនជាតិថៃត្រូវបានគេរំពឹងថា នឹងធ្វើដំណើរបានចំនួន ២៤០ លានដង បង្កើតចំណូលបានជាង​ ២២ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសថៃនៅឆ្នាំនេះ ត្រូវបានគេទម្លាក់ការព្យាករណ៍មកត្រឹម ៥៨.៧ ពាន់លានដុល្លារពីគោលដៅជាង ៦៧ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៣២ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៣៦ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម