Connect with us

កីឡា

Man United ប្រមូលយកទាំងអស់ពានរង្វាន់ប្រចាំខែវិច្ឆិកានៅ Premier League

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានប្រមូលយកពានរង្វាន់ប្រចាំខែវិច្ឆិកាទាំង៣ ក្នុងក្របខណ្ឌ Premier League គឺ​ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែ ពានរង្វាន់កីឡាករល្អប្រចាំខែ និងពានរង្វាន់អ្នកស៊ុតបញ្ចូលទីល្អប្រចាំខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag ត្រូវបានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់​ពី​លោកដឹកនាំ៣ប្រកួ​ត​ចុងក្រោយ ក្នុងក្របខណ្ឌ Premier League មិនរហូតគ្រាប់សូម្បី​តែ​១គ្រាប់។ ចំពោះ៣ប្រកួតចុងក្រោយនោះក្លិប Man Utd បានយកឈ្នះ Fulham ១-០, ឈ្នះ Luton Town ១-០ និងឈ្នះ Everton ៣-០។ នេះគឺពានរង្វាន់គ្រូបង្វឹកឆ្នើមទី៣ ដែលលោក Erik ten Hag បានឈ្នះ បន្ទាប់ពី​លោកធ្លាប់ឈ្នះពានរង្វាន់កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០២៣ និង​ខែកញ្ញា ឆ្នាំ២០២២។

ខ្សែការពារ Manchester United កីឡាករ Harry Maguire ក៏ត្រូវបានជ្រើសរើសជាខ្សែការពារល្អបំផុតប្រចាំខែវិច្ឆិកា។ រូបគេ​បាន​ក្លាយជាខ្សែការពារទី១៥ ក្នុងប្រវិត្តសាស្រ្តក្នុងក្របខណ្ឌ Premier League ដែលឈ្នះពានរង្វាន់នេះ។ ស្ថិតិរបស់កីឡាករ Harry Maguire ក្នុងខែវិច្ឆិកា លេងបាន២៧០នាទី ការពារក្រុមមិនឲ្យរបូតគ្រាប់បាល់៣ប្រកួតចុងក្រោយ រារាំងបាល់បាន៦លើក ការទាត់បាល់កាត់ផ្ដាច់២០លើក និងការប្រជែងឈ្នះបាល់លើអាកាសចំនួន១៦លើក។

កីឡាករ Alejandro Garnacho បានឈ្នះពានរង្វាន់កីឡាករដែលស៊ុតបញ្ចូលទីល្អបំផុត នៅពេល​រូបគេប្រើក្បាច់លោតទាត់បាល់លើអាកាសបានយ៉ាងល្អ នៅពេលក្លិប Man Utd ជួបជាមួយក្លិប Everton។ នេះជាលើកទី២ហើយដែលកីឡាកររបស់ Man Utd ​បាន​ឈ្នះពានរង្វាន់មួយនេះ បន្ទាប់ពីកីឡាករ Bruno Fernandes ធ្លាប់​បាន​ឈ្នះ​ពេល​ស៊ុត​ចូលក្រុម Burnley ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣០ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម