Connect with us

ព័ត៌មានជាតិ

អ្នកផ្ទុកមេរោគអេដស៍​ជាង២ម៉ឺននាក់​ ទទួលបានបណ្ណមូលនិធិសមធម៌ ពីរដ្ឋាភិបាល

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេសដ៍​ (NAA) ​បាន​អះអាង​ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ជាង​២ម៉ឺន​នាក់ក្នុង​ចំណោម​អ្នក​ទទួល​បាន​សេវា​ព្យាបាល​ ជាង​ ៦៧ ០០០​នាក់ទទួល​បានបណ្ណមូលនិធិ​សមធម៌​ពីរាជរដ្ឋាភិបាល​សម្រាប់​ប្រើប្រាស់​សេវាសុខា​ភិបាល​ដោយមិន​បង់ប្រាក់។

​លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានមាន​ប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ ធ្នូ​ នេះថា​ តាមការសិក្សា​ឆ្នាំ២០២២កម្ពុជាមានអ្នកផ្ទុក​មេរោគអេដស៍​ប្រមាណ ៧៦ ០០០នាក់។ ក្នុងនោះអ្នកបានចូលក្នុងប្រព័ន្ធបង្ការ ព្យាបាល ថែទាំបន្តនៅ​តាមទីតាំង​ទាំង ៧៣ កន្លែងនៅទូទាំងប្រទេសមានចំនួន ៦៧ ៣៨៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកអគ្គលេខាធិការបានបន្តទៀតថា គិតត្រឹមថ្ងៃទី៥ ខែធ្នូ ២០២៣មាន អ្នកផ្ទុកមេរោគអេដស៍​ដែល​កំពុងស្ថិតក្នុប្រព័ន្ធបង្ការ ព្យាបាល ថែទាំបន្ត ចំនួន ២០ ៣៧៩ បានចុះបញ្ជីទទួលបាន​បណ្ណមូល​និធិសមធម៌ និងនៅសល់ប្រមាណជាង ៤៧ ០០០នាក់​ទៀតនៅមិនទាន់បានចុះបញ្ជី​នៅឡើយ​ទេហើយ​ក្រុមការងារនឹងបន្តចុះបញ្ជីជាបន្តបន្ទាប់​ដោយកិច្ចការចុះបញ្ជី​ទទួល​បានបណ្ណមូលនិធិ​សមធម៌​ ទើបចាប់ផ្តើមឱ្យអនុវត្តហើយសម្ភារៈ​ដែលប្រើប្រាស់សម្រាប់ធ្វើបណ្ណ​មិនទាន់មាន​បំពាក់​នៅ​គ្រប់កន្លែងផ្តល់សេវាបង្ការ ព្យាបាល ថែទាំបន្តនៅឡើយ។

​លោកអគ្គលេខាធិការបានបន្ថែមថាការបំពាក់សម្ភារៈ នឹងត្រូវបន្តធ្វើជូនគ្រប់​កន្លែងនាពេល​ខាងមុខ​ឆាប់ៗនេះ ដែលអាចឱ្យយើងចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌​ជូនបងប្អូនអ្នកផ្ទុក​មេរោគអេដស៍​ដែលស្ថិតក្នុងប្រព័ន្ធបានទាំងអស់គ្នា។

​យ៉ាងណាក៏ដោយ​ លោកអគ្គលេខាធិការបានបញ្ជាក់ថាក្នុងចំណោម​អ្នកផ្ទុកមេរោគអេដស៍​៧៦ ០០០ នាក់ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២ ០០០នាក់មិនទាន់បានចូលក្នុងប្រព័ន្ធបង្ការ ព្យាបាល ថែទាំបន្តនិងមិនអាចមានព័ត៌មានសម្រាប់ចុះបញ្ជីទទួលបានបណ្ណមូលនិធិសមធម៌ទេ។

​លោកអគ្គលេខាធិកាសូមអំពាវនាវដល់បង ប្អូន ដែលសង្ស័យថា​បានប្រឈមនឹងការឆ្លង​មេរោគ​អេដស៍ សូមអញ្ជើញប្រញាប់មកធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឆាប់បានទទួលការព្យាបាលនៅ​ទីតាំងទាំង ៧៣ កន្លែង នៅទូទាំង២៥ រាជធានី ខេត្ត និងបានចុះបញ្ជីទទួលបាន​បណ្ណមូល​និធិសមធម៌​ដើម្បីទទួលបាននូវសេវាព្យាបាលដោយឥតបង់ប្រាក់ដោយយកមកភ្ជាប់ជាមួយនូវឯកសារតម្រូវ មួយក្នុងចំណោមទាំងបី រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ឬសំបុត្រកំណើត ឬលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាតាមការសិក្សាឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ ១ ៤០០ ក្នុង១ឆ្នាំឬស្មើ៤នាក់ក្នុង១ថ្ងៃនិងមានអ្នកស្លាប់ប្រមាណ ១ ១០០ នាក់ក្នុង១ឆ្នាំ ឬ៣នាក់ ក្នុង១ថ្ងៃក្នុងនោះមាន ៨៣% នៃអ្នកឆ្លងថ្មីនៃមេរោគអេដស៍គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស(MSM)ក្រុមបំប្លែងភេទ (TG) អាយុពី១៥-២៤ឆ្នាំក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត (EW) និងអ្នកប្រើប្រាស់គ្រឿងញៀន (PWUD/PWID)៕

អត្ថបទ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម