Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង យល់ថា រាល់ការអភិវឌ្ឍសង្គមពិតជាមិនអាចខ្វះបាន ការរួមចំណែកអង្គការសង្គមស៊ីវិល

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កោះកុង លើក​ឡើង​ថា រាល់​កិច្ច​ការងារ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសិទ្ធភាព គឺ​ពិតជា​មិន​អាច​ខ្វះ​បាន​នូវ​ការ​ចូលរួម​ចំណែក​ដៃគូ​អង្គការ សមាគម​នានា ក្រៅ​រាជរដ្ឋាភិបាល ជួយ​លើក​ស្ទួយ​ចំ​គោលដៅ​បម្រើ​ដល់​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាក់ ឡេង ថ្លែង​ចំៗ ថា រដ្ឋបាល​ខេត្ត​កោះកុង ពិតជា​មិន​អាច​ខ្វះ​បាន​នូវ​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នានា ជាពិសេស​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ធ្វើ​សកម្មភាព រួម​ចំណែក​ស្ទើរ​គ្រប់​វិស័យ ដូចជា​ការ​កសាង​ធនធានមនុស្ស តាមរយៈ​ការ​បណ្ដុះបណ្ដាល និង​ឧបត្ថម្ភ​ដល់​សិស្ស និស្សិត នៃ​គ្រួសារ​ក្រីក្រ រួមចំណែក​លើ​វិស័យ កសិកម្ម ដោយ​ផ្តល់​នូវ​ពូជ​សត្វ​ចិញ្ចឹម លើក​កម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​តាម​សហគមន៍។

ការ​ថ្លែង​លើក​សរសើរ​របស់​លោក ហាក់ ឡេង អភិបាល​រង​ខេត្ត​កោះកុង យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​វេទិកា​កិច្ច​សន្ទនា​ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី ១៣ ខែ​ធ្នូ ឆ្នាំ ២០២៣ ដោយ​មាន​តំណាង​មន្ទីរ​អង្គភាព អង្គការ សមាគម អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន។

លោក​អភិបាលរង​ខេត្ត បន្ថែម​ទៀត​ថា គោលបំណង​ពង្រឹង​កិច្ចសហការ​ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ខេត្ត និង​អង្គការ សមាគម និង​សហគមន៍​នានា ក្នុង​ដែន​សមត្ថកិច្ច ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​កោះកុង​ឱ្យ​កាន់តែ​រីកចម្រើន និង​ស្រប​ទៅ​នឹង​គោលការណ៍​ច្បាប់ ជា​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពេញលេញ។ ស្ថិត​ក្នុង​បរិយាកាស​សុខ​សន្តិភាព និង​ក្រោម​ដំបូល នៃ​លទ្ធិប្រជាធិបតេយ្យ ថ្ងៃនេះ បាន​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់ ជាមួយ​អង្គការ សមាគម និង​សហគមន៍​នានា ក្នុង​ខេត្ត​កោះកុង ក្រោម​ប្រធានបទ “​ការ​ពង្រឹង​សហការ​ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ខេត្ត និង​អង្គការ សមាគម និង​សហគមន៍​នានា នៅ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ខេត្ត​កោះកុង​”។

លោក ហាក់ ឡេង សង្កត់ធ្ងន់​ដែរ​ថា រាជរដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មី គឺ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ ដើម្បី​បន្ត​ចីរភាព​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ​ឆ្នាំ ២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ដោយ​មាន​គន្លឹះ​អាទិភាព​ចំនួន ០៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា។

រដ្ឋបាល​ខេត្ត​កោះកុង សូម​ស្នើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​លើ​ទឹកដី នៃ​ខេត្ត​កោះកុង បន្ត​ស្មារតី​ក្នុង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ខេត្ត ដោយ​ឈរ​លើ​មាគ៌ា សន្តិភាព ប្រជាធិបតេយ្យ ដើម្បី​បន្ត​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន លើក​កម្ពស់​សមភាព​យេនឌ័រ អភិរក្ស​ធនធានធម្មជាតិ បរិស្ថាន ពង្រឹង​វិស័យ​អប់រំ​ជនបទ ពង្រឹង​សេវា​សាធារណៈ និង​ជួយ​ជន​ងាយ​រងគ្រោះ​ស្រប​តាម​ក្របខ័ណ្ឌ នៃ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល។

ចំណែក​ឯ លោក ម៉េងហាក់ វិច្ឆ័យ ប្រធាន​បណ្ដាញ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​ប្រចាំ​ខេត្ត​កោះកុង អះអាង​ថា អង្គការ​សង្គម​ស៊ីវិល ជា​តួអង្គ​បង្កើត​ឡើង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​មាន​ការ​រីកចម្រើន​គ្រប់​វិស័យ តាមរយៈ​ការ​ពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន កសាង​សមត្ថភាព ការ​ផ្តល់​សេវា​សាធារណៈ ដូចជា ៖ សុខភាព អប់រំ ការពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ជាដើម។

តំណាង​ប្រធាន​បណ្ដាញ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​ប្រចាំ​ខេត្ត​កោះកុង យល់​ថា លោក​ចង់​ឃើញ​វេទិកា​នេះ​បន្ត​មាន ព្រោះ​វា​មិន​គ្រាន់តែ​សម្រាប់​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ពី​ក្តីកង្វល់​ពលរដ្ឋ​កើតឡើង​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​សម្រាប់​យើង​គ្រប់​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​រៀន​ពី​គ្នា​ទៅវិញទៅមក ពង្រឹង​ទំនាក់ទំនង ជឿ​ទុកចិត្ត និង​សាមគ្គីភាព​ដែល​អាច​ដោះស្រាយ​បញ្ហា​អភិវឌ្ឍន៍​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម