ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ អំពាវនាវយុវជនពង្រឹងសិក្សាជំនាញវិជ្ជាជីវៈ ដើម្បីឱកាសធ្វើការនៅជប៉ុន
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជនអញ្ជើញមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពង្រឹងសមត្ថភាពបន្ថែមដើម្បីមានឱកាសបានទៅធ្វើការនៅជប៉ុន ខណៈ ឆ្នាំ២០២៤ ជប៉ុនមានតម្រូវការពលករប្រមាណ ៨ ពាន់នាក់។

លោក កត្តា អ៊ន មានប្រសាសន៍នៅរសៀល ថ្ងៃទី១៨ ខែធ្នូនេះថា ការងារដែលមានតម្រូវការខ្ពស់នៅជប៉ុនមានដូចជា ផ្នែកឧស្សាហកម្ម កសិកម្ម សំណង់ និងការងារតាមផ្ទះ។

លោក កត្តា អ៊ន លើកឡើងថា៖ “ខ្ញុំសូមអំពាវនាវដល់យុវជនដែលចង់ទៅធ្វើការនៅជប៉ុន ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ តាមរយៈការចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះថាប្រទេសជប៉ុនត្រូវការអ្នកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានសីលធម៌ និងអំណត់អត់ធ្មត់ក្នុងការងារ។ សូមទាក់ទងមកក្រសួងការងារ ដើម្បីទទួលបានឱកាសការងារ ការយល់ដឹងពីការងារ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិជប៉ុនផងដែរ”។

នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅឆ្នាំ២០២៤ ពលរដ្ឋខ្មែរ នឹងទទួលបានការងារប្រមាណ ៨ ពាន់នាក់បន្ថែមទៀត នៅប្រទេសជប៉ុន ខណៈពេលនេះ ពលរដ្ឋកម្ពុជារស់នៅប្រទេសជប៉ុន មានប្រមាណជាង ៣ ម៉ឺននាក់ ក្នុងនោះ ភាគច្រើនគឺជាកម្មសិក្សាការងារ។ ក្រៅពីនោះមាននិស្សិត និងពលរដ្ឋរស់នៅយូរឆ្នាំ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បញ្ជូនពលរដ្ឋទៅប្រទេសជប៉ុននេះ គឺទៅតាមសមត្ថភាពការងារ ដើម្បីបានចំណូលចិញ្ចឹមគ្រួសារ និងបង្កើនជំនាញផ្សេងៗទៀត សម្រាប់អនាគត។

យោងតាមរបាយការណ៍របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នមានទីភ្នាក់ងារជ្រើសរើសកម្លាំងពលកម្មឯកជន ដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការី-ពលករជំនាញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួន ១០៣ ក្រុមហ៊ុន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


